ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យដែលបង្ហោះទង់ជាតិ ពាក្យប្រមាថ (ឆ្កែ) លើទង់ជាតិខ្មែរត្រូវបាន តុលាការចេញដីកា ឃុំខ្លួនក្នុងពន្ធនាគារខេត្តសៀមរាប

105


ក្រុងសៀមរាប: នៅរសៀល ថ្ងៃទី26មីនា2019 នេះ លោកឆែ វីរៈចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាឃុំខ្លួន ក្នុងពន្ធនាគារខេត្តសៀមរាបជាបណ្តោះអាសន្ន ជនត្រូវចោទ ករណី សរសេរពាក្យ ឆ្កែៗ លើទង់ជាតិកម្ពុជា បង្ហោះលើហ្វេសបុក នោះហើយ។

អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា
ជនសង្ស័យ យករូបទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា សសេរ ពាក្យប្រមាថ (ឆ្កែ) លើ ហើយបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុគ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបហើយ ។

នៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩នេះ ជនសង្ស័យ ម្ចាស់ Account Facebook ឈ្មោះ «Ong sonAn» ដែលយករូបទង់ជាតិកម្ពុជា សសេរ ពាក្យប្រមាថ (ឆ្កែ) លើ ហើយបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុគ ត្រូវបានបញ្ជូនទៅដល់ សាលាដំបូងខេត្តសៀមរាប ហើយ ។

ជនសង្ស័យរូបនេះត្រូវ បានកម្លាំងនគរបាលផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយនករបាលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពី បុគ្គលរូបនេះ បានសរសេរពាក្យប្រមាថនៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយយកទៅបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុគ នាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងកក្រើកពីសំណាក់មហាជន និងប្រជាពលរដ្ឋ ទូទាំងប្រទេស ។

បន្ទាប់ពីមានប្រតិកម្ម ជនសង្ស័យរូបនេះ បានអះអាងថា Account Facebook របស់ខ្លួន ឈ្មោះ «Ong sonAn»ត្រូវបានគេ Hack តែអ្វីដែលសមត្ថកិច្ចយើងរកឃើញគឺ មិនដូចការលើកឡើងរបស់ជនសង្ស័យ រូបនេះឡើយ ។

យោងតាមការស្រាវជ្រាវ និង ពាក្យបណ្តឹង របស់តំណាងដើមបណ្តឹង ជនសង្ស័យ និងសំណុំរឿង ត្រូវបាន នគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាម និតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង