ម្ចាស់រថយន្តស៊េរីទំនើប Range Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បើកបុកនារីម្នាក់ស្លាប់ ចេញមុខបកស្រាយ , លោកសេង ពិទូរ្យ ថា រថយន្តនោះលក់ឲ្យគេ៣ឆ្នាំហើយ
ភ្នំពេញ: ម្ចាស់ឡាន លេខ 2-AF 7777 គាត់បានលក់បីឆ្នាំហើយ បច្ចុប្បន្ន សាមីខ្លួន ជាប់បេសកកម្មនៅ រ៉ូស្សីសូមជ្រាបជាពត៌មានផង បបងប្អូន។ ករណីធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុក ដែលទាមទារឲ្យអ្នកបើករថយន្តចេញមកដោះស្រាយចំពោះមុខច្បាប់។
ស្គាល់អត្តសញ្ញាណ ម្ចាស់រថយន្តស៊េរីទំនើប Range Rover ស្លាកលេខ ភ្នំពេញ 2AF-7777 ដែលបើកបុកនារីម្នាក់ ស្លាប់មួយរំពេច នៅជិតផ្សារ TK នេះហើយ។
អ្នកបើកបររថយន្តនេះ ក្រោយបង្កហេតុ កាលពីរសៀល ថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩នេះហើយ បានបន្ថែមល្បឿនបើករត់គេច បាត់ស្រមោលពីកន្លែងកើតហេតុ ។ សង្ឃឹមថា ម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយ នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់ផង។
បន្ទាប់ពីមានករណី រថយន្តរ៉ែងរ៉ូវ័រ បុកម៉ូតូ ស្លាប់ និស្សិតម្នាក់លោក សេង ពិទូរ្យ ដែលជាយោធាពាក់ស័ក្តិផ្កាយ១ បានបកស្រាយលើហ្វេសប៊ុក និងឡាយវីដេអូ ដែលកំពុងបំពេញបេសកកម្ម នៅប្រទេសរុស្ស៊ី ដោយលោកបញ្ជាក់ថា ខ្ញុំបាទ សេង ពិទូរ្យ សូមប្រកាសជាសាធារណៈថា ឡាន Range Rover លេខ 2-AF 7777ដដែលបានបង្កគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យនិស្សិតម្នាក់បានស្លាប់ បច្ចុប្បន្នមិនមានជាឡានរបស់ខ្ញុំទេ ដោយសារឡាននេះ ខ្ញុំបានលក់ បប្រមាណ 3 ឆ្នាំហេីយ ដោយឡែក បច្ចុប្បន្ននេះ ថ្ថ្ងៃកេីតហេតុ ខ្ញុំកំពុងបំពេញបេសកកម្មនៅ សហព័ន្ធរុស្ស៊ី។ សូមបង ប្អូនជ្រាបជាព័ត៌មាន។ ក្នុងពេលនេះផងដែរ ខ្ញុំសូមឲ្យម្ចាស់ឡានបច្ចុប្បន្ន សូមចេញមុខមកដោះស្រាយ ជាមួយគ្រួសារ សព និង ទទួលខុសត្រូវនៅចំពោះមុខច្បាប់។
លោកផែង វណ្ណ: បានសរសេរលើផេកហ្វេសប៊ុកថា លោក សេង ពិទូ ដែដែលមានឈ្មោះក្នុងប័ណ្ណសម្គាល់យានយន្តលេខ 2AF-7777 ភ្នំពេញ បានបំភ្លឺថា រថយន្ដ Range Rover របស់លោក លោកបានលក់អោយគេ ៣ ឆ្នាំកន្លងមកហើយ ។
លោក សេង ពិទូ បានបន្ថែមថា ពេលនេះលោកកំពុងបំពេញបេសកកម្មនៅទីក្រុង មូស្គូ សហព័ន្ធរុស្ស៊ី ដែលនឹងត្រលប់វិញនៅពេលឆាប់នេះ ។ ដូច្នេះសូមបងប្អូនកុំយល់ច្រឡំ។
ចំណែកលើបណ្តាញសង្គម ជាច្រើនបានបញ្ចេញសារផ្សេងៗគ្នា ដែលខ្លឹមសារថា
នៅលើយន្តហោះក្នុងដំណើរបេសកកម្ម នៅប្រទេស រុស្សី ជាមួយក្រុមការងារ ហើយ អ្នកជិះបុក គឺសិស្សសាលា Northbridge គេកំណត់អត្តសញ្ញាណ អ្នកបើកបានហើយ។
លោកធ្វើការប៉ុនណឹងដែរ ពេលលក់មិចមិនព្រមកាត់ឈ្មោះទៅអោយអ្នកទិញ ។មួយទៀតលោកគួរតែបង្ហាញក្រដាសស្នាមថា លក់អោយអ្នកណាគេ មិនមែនសរសេរមកចឹងៗទេ ធ្វើអោយមហាជនមានការងឿឆ្ងល់ ?
មិនត្រូវបន្ទោសបងពិទូ ទាំងស្រុងទេ ពេលដែលបុកស្លាប់ម្ដេចមិនចាប់អ្នកបើកនឹងហើយស្វែងរកឯកសារទៅ ព្រោះអ្នកទិញពីបងប្រុសពិទូ គាត់ក៏មានឯកសារទិញលក់ដែរ ហើយឡាននឹងខ្ញុំក៏ធ្លាប់ឃើញដែរ តែឡាននឹងមនុស្សស្រីបើក អាយុប្រហែល២០ឆ្នាំជាងទេ។
ទោះឈ្មោះគាត់ជាម្ចាស់ឡាន មិនប្រាកដថាគាត់ជាអ្នកកាន់ចង្កូតឡានទេ! អ្វីដែលសំខាន់ សូមអោយសមត្ថកិច្ចស្រាវជ្រាវវែកមុខអ្នកបេីករថយន្តផ្ទាល់ ដេីម្បីរកយុត្តិធម៌អោយក្រុមគ្រួសារសព និងដោះស្រាយតាមផ្លូវច្បាប់។
សួរថាគាត់លក់អោយណាគេ !? បើអត់មានឯកសារ មានតែលក់អោយបងប្អូនជិតដិត និងលោកឯង !? ប្រាប់ឈ្មោះអ្នកលក់អោយ ហើយថាឡាននៅណាចប់ហើយ ! ដូចគ្មានអីពិបាកផង !
ទោះលក់ឲ្យនរណាក៏ដោយម្ចាស់រថយន្តជាអ្នកទទួលខុសត្រូវ ពីព្រោះឡាននៅក្នុងកម្មសិទ្ធិរបស់លោក ពិទូដោយមិនអាចប្រកែកបានទោះអ្នកណាជាអ្នកបើកបរក៍ដោយឬមួយលោកពាក់ផ្កាយហើយមិនចេះច្បាប់សុំរាស្រ្តពិចារណាពីមន្ត្រីរដ្ឋការខ្មែរនឹងវាយតម្លៃតាមការយល់ឃើញ។
តើរឿននេះទុកអោយសមត្ថកិច្ចជំនាញស្រាវច្រាវបានទេ។ នេះខ្ញុំសុំចូលរួមជាយោបល់ចេះ ខាងម្ចាស់ដើមគួរប្រញាប់យកឯកសារទៅប្រគល់ជួនសមត្ថកិច្ច។ តែបើយើងអ្នកបុក ប្រញាប់ទៅដោះស្រាយជាមួយគ្រសារសប់ ហើយធ្វើការសុំទោសជាសាធារណៈ។ នេះជាគំរូដ៏ល្អ ខ្ញុំសូគោរព ។ អរគុណ
អារឿងស្លាកលេខ 2AF វាមិនចោទជាបញ្ហាទេព្រោះគេអាចទិញ ឬកម៉្មងលេខបាន តែអ្វីដែលសំខាន់នោះត្រូវបង្ហាញមកថាអ្នកដែលទិញតហ្នឹងជានរណា អ្នកស្គាល់គ្នា ឬ ហាងណា? មិនគួអោយជឿទ្បានទំនើប តែទិញមិនកាត់ឈ្មោះ។
សូមបញ្ជាក់ថា និស្សិតសកលវិទ្យាល័យផារ៉ាហ្គនម្នាក់ជិត បញ្ចប់ថ្នសក់ បរិញ្ញាបត្រត្រូវបានរថយន្តបុកផ្តាច់ជីវិត ក្នុង
ហេតុការណ៍គ្រោះថ្នាក់ចរាចរ កាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩ស្ថិតនៅផ្លូវ៣១៧កែងនិងផ្លូវ៥២៨សង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
យុវតីរងគ្រោះមានឈ្មោះឌុមរីដាអាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលសង្កាតស្ទឹងមានជ័យខណ្ឌមានជ័យ។នៅ មុនពេលកើតហេតុយុវតីដែលរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៍ទឹកប៊ិចពាក់ស្លាកលេខកណ្តាល1J-5254
ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាករ៉ែងរ៉ូវ័រពណ៌ខ្មៅពាក់2-AF-7777
បើកបរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនៅ បានបោះពួយបុកចំយុវតី ពេញទំហឹងខ្ទាតបោកទៅនឹងរបងថ្មបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ
ហើយរថយន្តបានព្យាយាម បើករត់គេចចេញបាត់ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៏ខណ្ឌទួលគោកសហការណ៏ជាមួយចរាចរណ៏ក្រុងបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងស្រាវ ជ្រាវរករថយន្តបង្ក ដែលថតជាប់តាមរយ:កាមេរ៉ាសុវត្ថិភាព។
ចំណែកលើបណ្តាញសង្គម បានបញ្ចេញមតិថ្កោលទោស ចំពោះរថយន្តបង្ក ថា នេះជារថយន្ត របស់អ្នកបើកបរដ៏សែនឈ្លើយ អ្នកបើកបរដែលប្រមាថជីវិតអ្នកដទៃ អ្នកបើកបរដែលជាឃាតករ សំលាប់ជីវិតបញ្ញវ័ន្តមួយរូបរបស់ជាតិ ឆក់យកជីវិតកូនស្រី បងប្អូនស្រី មិត្តភក្តិជាទីស្រឡាញ់របស់គេយ៉ាងព្រៃផ្សៃបំផុត រដ្ឋាភិបាល និងមន្ត្រីដែលពាក់ព័ន្ធ មិនអាចបណ្តោយអោយអ្នកបើកបររូបនេះរួចខ្លួន ឬត្រឹមសងជាសំណងឡើយ។ ទោះខ្ញុំមិនមែនសាច់ញាតិជនរងគ្រោះ តែខ្ញុំពិតជារន្ធត់ និងខ្លោចចិត្តអានិតបងស្រីរងគ្រោះជាពន់ពេក ពេលបានមើលវីដេអូនោះហើយ ៕