លោកស្នងការរងខេត្តកណ្ដាល ជំរុញដល់នគរបាលស្រុកកៀនស្វាយ ពង្រឹងលើការងារសន្តិសុខក្នុងមូលដ្ឋាន ចាប់ពីពេលនេះ រហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ
កណ្ដាល៖នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០១៩នេះបានបើក
កិច្ចប្រជុំត្រៀម កម្លាំងរក្សាការពារនូវសន្តិសុខសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកកៀនស្វាយទាំងមូលដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណះជូន ដល់បងប្អូនប្រជាជន នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើង នាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅជិតមួយខែមួយខែទៀតប៉ុណ្ណោះ។
ពិធីជួបសំណេះសំណាលនិងប្រជុំដាក់ផែនការ ការពារពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍
ត្រី រឹម.សារិស្នងការ រងនគរបាលខេត្តកណ្តាល និងជាតំណាងលោកឧត្តមសេនីយ៍ទោអ៊ាវ.ចំរើនស្នងការនគរបាលខេត្តកណ្ដាលនិងលោកវរសេនីយ៍ឯកព្រុំ.សំណាង អធិការនគរបាលស្រុកកៀនស្វាយ,លោកអធិការ រងស្រុកនិងលោកនាយផ្នែកគ្រប់ផ្នែក លោកនាយប៉ុស្តិ៍ប៉ុស្តិ៍ទាំង០៨ក្នុងស្រុកកៀនស្វាយ។
ជាមួយគ្នានេះលោកអធិការ រងស្រុកកៀនស្វាយ និងលោកនាយប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ក៍ បានឡើងរាយការណ៍ពីសភាពការណ៍ ជូនដល់លោកឧត្តមសេនីយ៍ត្រីរឹម.សារិ អំពីសភាពការ ការងារនៅក្នុងមូលដ្ឋាន របស់ខ្លួនគ្រប់គ្រងនៅតាម បណ្ដាប៉ុស្ដិ៍និមួយៗក្នុងមូលដ្ឋានស្រុកកៀនស្វាយ នាពេលកន្លងមក និងបច្ចុប្បន្នដែលបានចេញល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋានក្នុងន័យរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់ នៅប្រកបដោយភាពកក់ក្ដៅជានិច្ច។
នាឱកាសបើកកិច្ច ប្រជុំជាបន្ទាន់នាពេលនោះ លោកឧត្តមសេនីយ៍ត្រី រឹម.សារិ ស្នងការរងនគរបាលខេត្តកណ្ដាល បានមានមតិថ្លែងដោយសង្កត់ធ្ងន់ថា៖ នាថ្ងៃនេះរូបខ្ញុំបានចុះមកស្រុកកៀនស្វាយ ដោយមានការអនុញ្ញាត ពីសំណាក់ឯកឧត្តមស្នងការនគរបាលខេត្តកណ្ដាល អោយមកប្រជុំដាក់ផែនការ
នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដែលជាផ្នែកមួយ ដើម្បីពង្រឹងនូវសន្តិសុខសុវត្ថិភាព នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ ឱ្យមានស្ថេរភាពរឹងមាំល្អប្រសើរថែមទៀតស្របតាម គោលនយោ
បាយភូមិឃុំមានសុខសុវត្ថិភាព។
លោកស្នងការ រងក៏បានថ្លែងបន្តទៀតថាចំពោះកងកម្លាំងនគរបាល ត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុង នៅជួរកងកម្លាំងឱ្យបានល្ អដើម្បីឆ្ពោះទៅរក្សាការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋឱ្យមានភាពកក់ក្តៅ ក្នុងការរស់នៅពិសេសថ្ងៃបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។
លោកស្នងការ រងក៍បានជម្រុញដល់កម្លាំងនគរបាល នៅក្នុងស្រុកកៀនស្វាយ និងរក្សាការពារសន្តិសុខសុវត្ថិភាព នៅកន្លែងដែលងាយរងគ្រោះ ដូចជាកន្លែងប្ដូរប្រាក់និងលក់មាសជាដើម។ដូចនេះត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ពោលគឺការពារប្រសើរជាងព្យាបាល។ហើយលើសពីនេះទៀតនោះ កងកម្លាំងនគរបាលទាំងអស់ ត្រូវចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន នៅគ្រប់ច្រកល្ហកជាញឹកញ៉ាប់ ពោលគឺមិនត្រូវអសកម្មចំពោះការងារឡើយ ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោកស្នងការរងនគរបាលខេត្តកណ្ដាល បានក្រើនរំលឹកទៅដល់ លោកអធិការប៉ូលិសស្រុកកៀនស្វាយ លោកអធិការរងនិងអស់លោកជាមេប៉ុស្ដិ៍និមួយៗ ដោយហាមជាដាច់ខាតមិនឱ្យមាន លេងរាល់បនល្បែងសុីសងគ្រប់ប្រភេទ ដូចជាល្បែងសុីសងបញ្ចល់ និងបៀរអាប៉ោងហើយបើមានសកម្មភាព លួចបើកលេងល្បែងស៊ីជាអំពើខុសច្បាប់ កម្លាំងនគរបាលទាំងអស់ត្រូវ
តែចុះបង្ក្រាបជាបន្ទាន់ដោយគ្មាន ការលើកលែងឡើយ ហើយស្នើបន្តចុះបង្រ្កាបករណីគ្រឿងញៀខាងតែបាន ដូចភ្លៀងរលឹមនិងនៅពេលខាងមុខនេះ និងធ្វើការត្រួតពិនិត្យទឹកនោមដល់មន្ត្រីនគរបាល
រកសារធាតុញៀនផងដែរ។
លោកស្នងការ រងក៍បានឱ្យកម្លាំងនគរបាលស្រុកកៀនស្វាយ ត្រៀមកម្លាំងដើម្បីរក្សាការពារនូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាស ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីខែ្មរយើង ឱ្យមានសន្តិសុខសណ្ដាប់ល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋគាត់បាន ទៅធ្វើបុណ្យទាននៅតាម បណ្ដាវត្តនានានិងចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយ និងដើរលេងកម្សាន្តបានសម្បាយរីករាយផងដែរ ពោលគឺមួយឆ្នាំមានតែម្ដង។
លោកស្នងការ រងក៍បានថ្លែងកោតសេសើរមិនដាច់ ពីមាត់ដល់កម្លាំងនគរបាលស្រុកកៀនស្វាយ ជាពិសេសលោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ដោយបានយកចិត្តទុកដាក់ខ្ពស់ ដោយរក្សាការពារនូវសន្តិសុខសុវត្ថិភាព បានល្អប្រសើរនិងចុះបង្ក្រាប ករណីគ្រឿងញៀនជាហូរហែរធ្វើឱ្យមាន ការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋនិង ថ្នាក់លើផងដែរ។ដូចនេះសូមស្នើអោយ បន្តស្នាដៃនេះបន្តទៀត ដើម្បីមូលដ្ឋានស្រុកកៀនស្វាយទាំងមូល មានសន្តិសុខនិងសុវត្ថិភាពជានិច្ច៕