ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់ខារ៉ាបាវ:វ៉ាន់ វឿនប្រកួតផ្ដាច់ព្រ័ត្រជាមួយលាប រដ្ឋា

121


ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍បានឈានដល់ការប្រកួត
ផ្ដាច់ព្រ័ត្រហើយនៅរសៀលថ្ងៃទី៣០មីនានេះ ។
ព្រឹត្តិការណ៍នេះចាប់ផ្ដើមតាំងពីថ្ងៃទី១២មករាមកម្ល៉េះដោយមានអ្នកប្រដាល់ថៃ៤រូបនិងអ្នកប្រដាល់កម្ពុជា៤
រូបប្រជែងគ្នា ។នៅក្នុងបទបញ្ជាប្រកួតក្នុងព្រឹត្តិការណ៍នេះគឺអ្នកលេខ១ក្នុងពូលរបស់អ្នកប្រដាល់ថៃប្រកួតផ្ដាច់ព្រ័ត្រ
ជាមួយអ្នកលេខ១ក្នុងពូលរបស់កម្ពុជា ។
សម្រាប់ការប្រកួតលើកនេះសហព័ន្ធប្រដាល់គុនខ្មែរ ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍និងអ្នកឧបត្ថម្ភបានឯក
ភាពគ្នាប្ដូររូបមន្តប្រកួតដោយសារតែអ្នកប្រដាល់ថៃទាំង៤រូបសុទ្ធតែមិនបានស្គាល់ជ័យជំនះមួយប្រកួតណាសោះ
ឡើយ ។
ក្នុងស្ថានភាពបែបនេះគេបានឯកភាពគ្នាប្ដូរបទបញ្ជាប្រកួតដោយសម្រេចឲ្យអ្នកប្រដាល់កម្ពុជាលាប រដ្ឋាក្លិប
ដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យដែលបានលេខ១ក្នុងពូលកម្ពុជាប្រកួតផ្ដាច់ព្រ័ត្រជាមួយវ៉ាន់ វឿនរបស់ក្លិបឃ្លាំង
មឿងកីឡាដែលបានលេខ ២ ក្នុងពូល ។
តាមពិតអ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែឈ្នះគូប្រកួតដោយវ៉ៃឲ្យសន្លប់ទាំង៤ប្រកួតដូចគ្នាតែរដ្ឋាគេប្រើពេល
វេលាខ្លីជាងវ៉ាន់ វឿនដើម្បីផ្ដួលគូប្រកួត ។ សម្រាប់អ្នកប្រដាល់ទាំង២រូបនេះវ៉ាន់ វឿនមានផ្លែវ៉ៃលអជាងតែអ្នកប្រ
ដាល់រូបនេះអន់ជើងក្រោម គេវ៉ៃល្អជាមួយអ្នកប្រដាល់បរទេសតែប្រកួតជាមួយអ្នកប្រដាល់រួមជាតិភាគច្រើនគេត្រូវ
គូប្រកួតទាត់ឲ្យខូចជើង ។
វ៉ាន់ វឿនមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៩ដង ចាញ់១២ដងនិងស្មើពិន្ទុ២ដង ។ ចំពោះរដ្ឋាវិញគេមាន
ប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៣ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។ អ្នកប្រដាល់ទាំង ២ រូបនេះពុំធ្លាប់ជួបប្រកួត
គ្នាពីមុនមកទេតើនរណាជាម្ចាស់ខ្សែក្រវាត់ ។
ចំពោះគូប្រកួតអមជាលក្ខណៈមិត្តភាពអន្តរជាតិវិញនោះឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិជួប
ជាមួយអ្នកប្រដាល់វ័យចំណាស់ថៃសាំង យុទ្ធ(Saing Yuth)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
សារ៉ាជាអ្នកប្រដាល់ដែលមានកែងរហ័ស មុត និងអាចវ៉ៃចេញបានគ្រប់ស្ថានភាពជំហរ ឯ សាំង យុទ្ធវិញជា
អ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់រហ័ស ។ នរណាជាអ្នកឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង