ស សុខា: មន្ត្រីបច្ចេកទេសត្រូវបំពេញការងា ឲ្យពេញលេញ
ភ្នំពេញ:ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០១៩នឹងចាប់ពីថ្ងៃទី២៩មីនាដល់ថ្ងៃទី៤មេសា ។ ចំ
ពោះពិធីសម្ភោធន៍បើកការប្រកួតនឹងធ្វើនៅថ្ងៃទី៣០មីនា ។
នៅព្រឹកថ្ងៃទី២៨មីនាលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមក្នុងពិធី
ប្រជុំបច្ចេកទេស និងស្ដាប់របាយការណ៍ស្ដីពីការត្រៀមខ្លួនដើម្បីធ្វើឲ្យការប្រកួតប្រព្រឹត្តិទៅស្របតាមនិយាមបច្ចេក
ទេសត្រឹមត្រូវ ។
បើតាមការឲ្យដឹងពីលោកដួង មាសចំរើនប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិតនោះថាកីឡា
ចំនួន៤ប្រភេទត្រូវបានដាក់ឲ្យប្រកួតដែលក្នុងនោះប្រភេទកីឡាបាល់ទាត់មាន២៥ក្រុមមាន៤៣ប្រកួតប្រភទកីឡា
បាល់ទះមាន២៥ក្រុមមានចំនួន៤៣ប្រកួតនិងបាល់បោះ១៨ក្រុមមាន៤០ប្រកួត ។ចំពោះអត្តពលកម្មមាន២៤ក្រុមដែល
ប្រកួតលើ៤វិញ្ញាសាគឺរត់ល្បឿន៦០ម៉ែត្របុរស-នារី រត់បណ្ដាក់៥០ម៉ែត្រ៤ដង និងវិញ្ញាសាលោតចម្ងាយ ។
ការប្រកួតនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន១.២៥៦នាក់ដែលក្នុងនោះកីឡាការិនីចំនួន៦២៨នាក់ ។
ពួកគេស្នាក់នៅសណ្ឋាគារចំនួន៣ទីតាំងដែលមាន៥១៨បន្ទប់ ក្នុងអម្លុងពេលប្រកួតនេះនឹងប្រើប្រាស់រថយន្ដចំណុះ
២៥កៅអីចំនួន២៥គ្រឿងដើម្បីដឹកកីឡាករ-កីឡាការិនីពីកន្លែងស្នាក់នៅមកកន្លែងប្រកួត ។
លោករដ្ឋលេខាធិការបានទាមទារឲ្យមន្ត្រីនានាដែលពាក់ព័ន្ធជាមួយការប្រកួតនេះត្រូវចូលរួមរក្សាសុវត្ថភាព
ដល់កីឡាករ-កីឡាការិនីតាំងពីមុពេលប្រកួតរហូតដល់ចប់ការប្រកួតនិងជួយពួកគេឲ្យវិលត្រឡប់ទៅផ្ទះវិញដោយ
សុវត្ថិភាព។លោកក៏ព្រមានដែរថាមន្ត្រីបច្ចេកទេសទាំងអស់ត្រូវបំពេញការងារឲ្យបានល្អកុំបង្ហាញមុខតេពេលបើកលុយ ។