ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ៣រូប ជួបកម្ពុជាលើសង្វៀន អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអាទិត្យ

100


ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី៣១មីនាអ្នកប្រដាល់៣រូប
នឹងមកប្រកួតជាមួយអ្នកប្រដាល់លម្ពុជាក្នុងក្របខ័ណ្ឌមិត្តភាព ។
យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ថៃកូឡាប ឌូយ(Kolap Douy)ដោយប្រកួត
គ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣លើកហើយគេមិនជាអន់ នោះទេ ។ ចំពោះយក្សផ្លែវិញគេជាអ្នកប្រដាល់ដែលចូលចិត្តចំអកឲ្យគូប្រកួត ។
អ្នកប្រដាល់កម្ពុជារូបនេះក្លាហានគ្រាន់បើតែបើគេចាញ់ប្រៀបគូប្រកួតវិញនោះគេវ៉ៃចេញមិនរួចនោះទេ ។គេ
មានប្រវត្តិប្រកួតចំនួន១៦៨ដង ឈ្នះ១៣៥ដង ចាញ់២៨ដង និងស្មើពិន្ទុ៥ដង ។ ចំពោះអ្នកប្រដាល់ថៃកូឡាប ឌុយវិញ
គេមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៥០ដង និងចាញ់៥ដង ។យុគ យក្សផ្លែមានសមត្ថភាពយកឈ្នះអ្នកប្រដាល់វ័យ ក្មេងថៃកូឡាប ឌូយបានឬទេ ?
សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេ ស ថ្ងកខេត្តស្វាយរៀងជួបប្រកួតជាមួយអ្នកប្រដាល់ថៃជៀន រ៉ប់(Jean Rob)
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរនេះទេ រីឯអ្នកប្រដាល់កម្ពុជាសេង ស្រឿនក៏ជាជើងខ្លាំង មួយរូបដែរ ។ អ្នកប្រដាល់កម្ពុជាមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៦ដង ចាញ់១៧ដង និងស្មើពិន្ទុ១ដង ។ចំពោះ ជៀន រ៉ប់វិញគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៧ដង ចាញ់៨ដង ។
ជំនួបជាមួយអ្នកប្រដាល់ថៃចំណូលថ្មីនេះមិនដឹងថាសេង ស្រឿនស្បាយជ័យជំនះត្រឡប់ទៅផ្ទះវិញឬក៏ស្ពាយ បរាជ័យទៅផ្ទះវិញ ។
រឿង សារ័ត្នដែលបាត់មុខមួយរយៈនោះបានបង្ហាញមុខមកវិញដោយប្រកួតជាមួយអ្នកប្រដាល់ថៃឆ្លាម ផេត (Chhlam Phat)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
សារ័ត្នមួយរយៈនេះគេហាក់ដូចជាស្រុតចុះច្រើន ។គេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៣ដង ចាញ់១៨ដង និងស្មើពិន្ទុ៤ដង ។ ឆ្លាម ផេតគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងដែរគេមានសមត្ថភាពប្រហាក់ប្រហែលនឹងសា រ័ត្នដែរទេ ។ គេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦០ដង ចាញ់១៥ដង ។នរណាឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង