ប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់រដ្ឋមន្ត្រីក្រសួងអប់រំ លើកទី២
ភ្នំពេញ:ការប្រកួតបាល់ទាត់ក្របខ័ណ្ឌមិនអាជីពដណ្ដើមពានរង្វាន់លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុនរដ្ឋ
មន្ត្រីក្រសួងអប់រំយុវជន និង កីឡាលើកទី២បានចាប់ផ្ដើមហើយកាលពីល្ងាចថ្ងៃទី២៨មីនាហើយតាមការគ្រោងទុក
ការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី១០មីថុនា ។
នេះជាឆ្នាំទី២នៃការប្រកួតដែលកាលពីឆ្នាំទី១មានតែ៧ក្រុមប៉ុណ្ណោះចូលរួមហើយចំណាត់ថ្នាក់លេខ១ បានទៅក្រុមបាល់ទាត់អគ្គនាយកដ្ឋាន កីឡាលេខ២បានទៅក្រុមអគ្គនាយកដ្ឋានអប់រំ និងលេខ៣បានទៅក្រុមអគ្គនាយកដ្ឋាន ឧត្តមសិក្សា ។
សម្រាប់ឆ្នាំ២០១៩នេះការប្រកួតមា នក្រុមចូលរួមចំនួន២១ក្រុមឯណោះគឺក្រុមចំណុះទីស្ដីការក្រសួងអប់រំយុវជន និង កីឡាមានចំនួន៧ក្រុម និង១៤ក្រុមទៀតមកពីមន្ទីរអប់រំយុវជន និង កីឡារាជធានី-ខេត្ត ។
លោកអ៊ុក សិទ្ធិជាតិអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា ការប្រកួតចែកចេញជា៤ពូលដោយពូលនីមួយៗប្រកួត
វិលជុំក្នុងពូលដោយយក២ក្រុមដែលមាន ពិន្ទុលើសគេក្នុងពូលនីមួយៗ ទើងទៅលេងបន្តនៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រដើម្បី ទម្លាក់៤ក្រុមចោល ។
៤ក្រុមដែលឈ្នះនឹងឡើងលេងបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមដែលឈ្នះវគ្គពាក់កណ្ដាលផ្ដាច់
ព្រ័ត្រប្រកួតគ្នាដណ្ដើមជើងឯក ឯក្រុមដែលចាញ់ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ ។ ព្រឹត្តិការណ៍នេះក្រុមនីមួយៗ
មានសិទ្ធចុះឈ្មោះកីឡាកររបស់ខ្លួន ក្នុងបញ្ជីចាប់ផ្ដើមប្រកួត(Starting Lists)ចំនួន៣៥រូប ។
ការប្រកួតគឺអនុញ្ញាតឲ្យធ្វើការដោះដូរកីឡាករ បានតាមចិត្តទោះជាអ្នកដែលប្ដូរចេញហើយនោះក៏អាចប្ដូរចូល វិញបានដែរ ។ការប្រកួតមានរយៈពេល៤០នាទី២ដង ។ចំពោះរង្វាន់ក្រៅពីរង្វាន់សម្រាប់ក្រុមជាប់ចំណាត់ថ្នាក់ទាំង ៣នោះនៅមានរង្វាន់Fair-Play រង្វាន់សម្រាប់អ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេ រង្វាន់សម្រាប់អ្នកចាំទីល្អ រង្វាន់ សម្រាប់ក្រុមដែលមានឯកសណ្ឋានស្អាត និង រង្វាន់សម្រាប់នារីកាន់ស្លាកដែលមានប្រជាប្រិយជាងគេ ។
លោករដ្ឋមន្រ្តីហង់ជួន ណារ៉ុនដែលចូលរួមក្នុងពិធីបើការប្រកួតនោះបានបញ្ជាក់ថា នេះជាការប្រកួតសម្រាប់ ក្របខ័ណ្ឌក្រសួងអប់រំយុវជន និង កីឡាសុទ្ធសាធ ។កីឡាករគ្រប់រូបត្រូវតែជាមន្ត្រីក្របខ័ណ្ឌពេញសិទ្ធរបស់ក្រសួង អប់រំយុវជន និង កីឡា ។សម្រាប់កីឡាករជម្រើសជាតិ ឬអតីតជម្រើសជាតិទោះបីមានក្របខ័ណ្ឌពេញសិទ្ធរបស់ក្រ
សួងក៏មិនអនុញ្ញាតឲ្យលេងដែរ ។
លោករដ្ឋមន្ត្រីក៏បានសំណូមពរឲ្យប្ដូរឈ្មោះព្រឹត្តិការណ៍នេះ ទៅជាការប្រកួតដណ្ដើមពានរង្វាន់ក្រសួងអប់រំ យុវជន និង កីឡាវិញ ។