អនុព័ន្ធយោធាចិន-វៀតណាម បន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយកម្ពុជា លើវិស័យ ហិរញ្ញវត្ថុ ការពារជាតិ
ភ្នំពេញ៖ គណៈប្រតិភូ ពីរក្រុម ទីមួយដឹកនាំដោយអនុព័ន្ធយោធាចិន -វៀតណាម បានអញ្ជើញ ចូលរួមជូនពរថ្នាក់ដឹកអគ្គនា យកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។ ប្រតិភូអនុព័ន្ធយោធាចិន ដឹកនាំដោយលោកវរសេនីយ៍ឯក លី និងយ៉ា និងសហការី និងក្រុមទី២ ដឹកនាំដោយ លោកវរសេ នីយ៍ទោ តំណាង អនុព័ន្ធយោធាវៀតណាម អញ្ជើញចូលជួប ជូនពរថ្នាក់ ដឹកនាំអគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថ ក្រសួងការពារជាតិ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងឈានមក ដល់ នាពេលដ៏ខ្លីខាងមុខ ក្នុងគោលបំណង បន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយគ្នា លើវិស័យ សេដ្ឋកិច្ចហិរញ្ញវត្ថុ ការពារជាតិ និងក៏ដើម្បីទទួល ពរជ័យសេរី មង្គលពីថ្នាក់ ដឹកនាំ អគ្គនាយកដ្ឋានភស្តុ ភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ តបវិញផងដែរ។
ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ៩ រោចខែ ផល្គុន ឆ្នាំចសំរឹ ទ្ធិស័កព.ស២៥៦២ ត្រូវថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។
នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងកាពារជាតិ ក៏បានថ្លែងអំណរគុណ ចំពោះបក្ស-រដ្ឋាភិបាល ប្រជាជនចិន-វៀតណាម ពិសេសកង ទ័ពប្រ ទេសទាំងពីរ ជានិច្ចកាលតែងតែជួយឧបត្ថម្ភ សព្វបែបយ៉ាង ចំពោះកងយោធ ពលខេមរភូមិន្ទ(ខ.ភ.ម)។ ដូចជាជួយសាង សង់មន្ទីរពេទ្យ វិទ្យាស្ថានហ្វឹកហ្វឺន សាលាហ្វឹកហ្វឺនតាមយោធ ភូមិភាគខេត្តរាជធានី ព្រមទាំងទទួលកម្មសិក្សាកា រីទៅបណ្តុះបណ្តាល រយះពេលវែង-ខ្លី ឧបត្ថម្ភ មធ្យោបាយសម្ភារ និងហេដ្ឋារចនាសម្ព័ន្ធដទៃ ទៀតជាច្រេីន ធ្វេីឱយ(ខ.ភ.ម)កាន់តែមានឋាម ពល សម្រេចភារកិច្ច បានប្រសេីរទ្វេឡេីងថែមមួយកម្រិតទៀត ក្នុងកិច្ចកាពារបូរណ ភាពទឹកដី ក៏ដូចជាពូនជ្រំចំ ណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំយូរ អង្វែងគ្រប់កាលជំនាន់។ អនុព័ន្ធយោធាប្រទេសទាំងពីរ ចិន-វៀតណាម លេីកឡេីង ពីកិច្ចសហការគ្រប់ជ្រុងជ្រោយជាដៃគូរដ៏ប្រពៃ សម្រាប់ប្រទេសនីមួយ និងមានប្រពៃណីសាមគ្គីតាំងពីដេីមរៀងមក ។
សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី ៣០ ខែកុម្ភះ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះខ.ភ.ម ដោយមានកិច្ចសហប្រតិ បត្តិការល្អរវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-ចិនក្នុងលំ ហាត់ នាគមាសឆ្នាំនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង ការសង្រ្គោះ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជា ជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើ ប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមាន៖ រថពាសដែក រថក្រោះ កាំភ្លើងធំ កាំ ភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំទ្រពី លើអាកាសជាដើម។ ទីតាំងស្ថិតនៅទីលានបាញ់គ្រាប់ពិតសា លាហ្វឹកហ្វឺនតេជោសែនជុំគីរី កងពលតូចថ្មេីជេីងលេខ៧០ ស្រុកជុំគីរី ខេត្តកំពត។ នេះជាការរៀបចំលំហាត់នាគមាសលេីកទី ៣ ទទួលបានជោគ ជ័យគួរជាទីមោទន:ផងដែរ៕
ដោយ៖ សារីទ្ធី