ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចព្រះបដិមា ធ្វើពីស្ពាន់ប្រមាណជិត ៤០០អង្គ នៅវត្តព្រែកហូរ

117


កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រាយការណ៍ពីករណីអំពើលួចព្រះបដិមា (ធ្វើពីស្ពាន់)ប្រមាណជិត ៤០០អង្គ កាលពីថ្ងៃទី២៨ មីនា ២០១៩ វេលាម៉ោង២ នៅចំណុចវត្តព្រែកហូរ ស្ថិតក្នុង ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្ភារបាត់បង់ រួមមាន រូប ព្រះបដិមា (ស្ពាន់)ប្រហែលពី៣០០ ទៅ៤០០អង្គ។ វត្ថុតាងចាប់យក រូបព្រះបដិមា(ធ្វើពីស្ពាន់)២៦អង្គ។

នៅមុនពេលកើតហេតុ គណ:កម្មការវត្ត បានយករូបព្រះបដិមាចំនួន៥.០០០អង្គ ដាក់នៅក្រោបល្ល័ង្កព្រះជាយូរមកហើយ មិនដែលមានការបាត់បង់ឡើយ។ លុះដល់ថ្ងៃទី២៨ខែឆ្នាំដដែល វេម៉ោង១៩ ស្រាប់តែឃើញឈ្មោះខូវ ម៉េងហាក់ ហៅសាក់ បានយករូបបដិមាចំនួន២៦ អង្គ ដូចបានចាប់យកខាងលើមកប្រគល់ឲ្យ ឈ្មោះមឿន វាសនា ជាកូនសិស្សលោកទើបដឹងថា មានការបាត់រូបបដិមា ខាងលើ ហើយគណ:កម្មការបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះធ្វើការស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង