ឃាត់ខ្លួនជាងដែក ដែលខ្ចីកាំភ្លើងពីមិត្តភក្តិបាញ់បោះបង្កឲ្យភ្ញាក់ផ្អើល
នៅថ្ងៃទី28.03.2019វេលាម៉ោង17:30នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះហេង សុភា ហៅ អ៊ួក ភេទប្រុស អាយុ24ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកនៅផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ មានទីលំនៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ រួមនឹងវត្ថុតាងអាវុធខ្លី01ដើមម៉ាកឡុកលេខS2022ផលិត នៅប្រទេសទួគី បង់01គ្រាប់03គ្រាប់ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យថាអាវុធនេះខ្លួនបានខ្ចីពីមិត្តភក្ដិដែលទើបស្គាល់គ្នាបាន04ខែជាជាងដែក ដូចគ្នា ហើយនៅយប់ថ្ងៃទី27.03.2019 វេលាម៉ោងប្រហែល20: 00នាទី ជននេះបានបាញ់បោះបង្កឲ្យភ្ញាក់ផ្អើលចំនួន01គ្រាប់ នៅចំនុចផ្ទះឪពុកខ្លួននៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំផងដែរ៕