ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះផ្ទះនៅជាន់ទី១ ក្បែរផ្សារស្ទឹងមានជ័យ ដោយសារ ឆ្លង ចរន្ត អគ្គីសនី

84

គ្រប់ហានិភ័យ ដែលកើតមាន នៅក្នុងហេតុការ ផ្សេងៗ អ្នកតែងតែឃើញមាន អាជ្ញាធរ មូលដ្ឋាន និង សមត្ថកិច្ច នគរបាល និង កម្លាំង អាវុធហត្ថ បួករួម អង្គភាព ព័ត៌មានពាក់ព័ន្ធ ជាច្រើន។

នៅម៉ោង13÷00នាទីថ្ងៃ30-03-2019 នេះនៅចំណុចផ្ទះលេខ17A ក្រុមទី1ផ្លូវ217 ភូមិ​ទ្រា​3 សង្កាត់ ស្ទឹងមានជ័យទី​1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

មានករណី អគ្គីភ័យ កើតឡើង1លើក ម្ចាស់ផ្ទះ មានឈ្មោះ គង់ ពិសិដ្ឋ ប្រុស អាយុ 35​ឆ្នាំ មុខរបរ លក់ដូរ និង ដូរលុយ ទ្រូម៉ាន់នី។

មូលហេតុ បណ្តាលឲ្យ អគ្គិភ័យនេះកើតឡើង ដោយសារ ឆ្លង ចរន្ត អគ្គីសនី ។

សម្ភារះខូចខាត ឆេះអស់ទាំងស្រុង សម្ភេរះ គេង មាន គ្រែ ពួក ទូរ និង របស់របរ ក្មេងលេង នៅជាន់ទី១ ។

ហេតុការនេះ ករណី អគ្គីភ័យ នេះ បានរលត់ទៅវិញនៅវេលាម៉ោង 1÷50​នាទី ដោយប្រើប្រាស់ រថយន្ត ពន្លត់ អគ្គីភ័យ អស់​ចំនួន 14គ្រឿង។

អត្ថបទដែលជាប់ទាក់ទង