ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករសំណង់ ចិននិងខ្មែរ ធ្វើការនៅកាសុីណូ និងសណ្ឋាគារ ជីងកាង ប្រមាណ១០០នាក់ តវ៉ាបិទផ្លូវសុំបើកប្រាក់ខែ

116

ក្រុងព្រះសីហនុ: កាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣០មីនា២០១៩ មានកម្មករសំណង់ កាសុីណូ និងសណ្ឋាគារ ជីងកាង ចំនួនប្រមាណ១០០នាក់ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ (ក្នុងរបងដីអតីតអារីស្តុន) មានទាំងជនជាតិខ្មែរ មានទាំងជនជាតិចិន បាននាំគ្នាតវ៉ាជាមួយក្រុមហ៊ុនដែលខ្លួនធ្វើការ ដោយឈរបិទផ្លូវ ក្នុងគោលបំណងទាមទារអោយ ថៅកែបើកលុយការងារ ដែលខាងកម្មករអះអាងថៅកែនៅខ្វះជំពាក់ ។បើតាមរបាយការណ៍ជាបណ្តោះអាសន្នពីសមត្ថកិច្ចថា ក្រោយមានបាតុភាពនេះ តំណាងក្រុមហ៊ុនសាងសង់កាស៊ីណូ និងសណ្ឋាគារខាងលើ បានអោយតំណាងកម្មករជាជនជាតិចិនចូលជួបដើម្បីរកដំណោះស្រាយ ដោយមានការចូលរួមពីលោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ និងលោក ម៉េត វណ្ណា ប្រធានការិយាល័យដោះស្រាយវិវាទនៃមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ហើយលទ្ធផលយ៉ាងណានោះជូនជ្រាបពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង