ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាត់ម៉ូតូដឹកជ្រូូក៤គ្រឿង រថយន្ត២គ្រឿង ជ្រូកចំនួន៣៩ក្បាល និងមនុស្ស៤នាក់ នាំចូលពីវៀតណាម

112

ត្បូងឃ្មុំ: អាជ្ញាធរ និងនគរបាលខេត្តត្បូងឃ្មុំ ចាប់ឃាត់ម៉ូតូដឹកជ្រូូកចំនួន៤គ្រឿង រថយន្ត២គ្រឿង ជ្រូកចំនួន៣៩ក្បាល និងមនុស្សចំនួន០៤នាក់ ដែលនាំពីវៀតណាម ចូលទឹកដីកម្ពុជាដោយខុសច្បាប់ ហើយ បានប្រគល់វត្ថុតាងទៅឲ្យជំនាញបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ មីនា ២០១៩ ក្រោមការចង្អុលណែនាំរបស់លោក ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់តាំងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ និងកម្លាំងការិយាល័យសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងទទួលការងារប្រឆាំងបទល្មើស សហការជាមួយកម្លាំងចម្រុះ មានវរសេនាតូចលេខ២ (វរយោធាការពារព្រំដែន) ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង បានចុះសហការបង្រ្កាបការនាំចូលជ្រូកពីប្រទេសវៀតណាម មកកម្ពុជា ចន្លោះបង្គោល១១៦ ទៅបង្គោល១១៧ ត្រង់បង្គោលពិសេស និងនៅចំណុចឃុំក្រែក ដោយធ្វើការចាប់ឃាត់ម៉ូតូដឹកជ្រូូកចំនួន០៤គ្រឿង រថយន្ត២គ្រឿង ជ្រូកចំនួន៣៩ក្បាល និងមនុស្សចំនួន០៤នាក់។ បច្ចុប្បន្នកម្លាំងនគរបាល បានប្រគល់វត្ថុតាងទៅឲ្យជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង