ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់១០រូបហើយ ដែលឆ្លងផុតវគ្គជម្រុះជុំទី១

101


ភ្នំពេញ:ព្រឹត្តិការណ៍Tv5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះជុំទី១នាយប់ថ្ងៃទី៣០មីនា
មានអ្នកប្រដាល់២រូបទៀតហើយដែលឆ្លងផុតវគ្គជម្រុះជុំទី ១ ។
គិតត្រឹមពេលនេះក្នុងចំនោមអ្នកប្រដាល់ចំនួន៣២រូបដែលចូលរួមប្រកួតជម្រុះជុំទី១ មានអ្នកប្រដាល់១០រូប
ហើយដែលឆ្លងផុយ ហើយក៏មានអ្នកប្រដាល់ចំនួន១០រូបដែរដែលបានខ្ទាតចេញពីការប្រកួត ។
ក្នុងការប្រកួតនាយប់ថ្ងៃទី៣០មីនាអ្នកប្រដាល់ឬទ្ធី សាស្រ្តាវុធមកពីក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបបាន
យកឈ្នះអ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។ តាមពិតបើនិយាយពីកេរ្តិ៍ឈ្មោះឡុង ខេត្តមានគេស្គាល់
ច្រើនហើយការប្រកួតនេះនរណាក៏ជឿថាអ្នកប្រដាល់រូបនេះឆ្លងផុតជុំទី១ដែរ ។
ចំពោះឬទ្ធី សាស្រ្តាវុធមិនសូវមាននរណាស្គាល់នោះទេហើយការប្រកួតនេះក៏គ្មាននរណាជឿថាអាចឆ្លងផុត
ជុំទី១ ដែរ ។ ផ្ទុយទៅវិញអ្នកប្រដាល់ដែលមិនសូវមានគេស្គាល់រូបនេះប្រជែងបានកៅអីសម្រាប់វគ្គជម្រុះជុំទី២ក្នុង
ខណៈដែលឡុង ខេត្តខ្ទាតចេញពីការប្រកួតទាំងព្រលឹម ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សយ សីក្លិបពន្លឺវិបុលត្រូវអ្នកប្រដាល់ជើងថ្មីសូត្រ វាសនាក្លិបបក្សី
ស្លាបដែកប្រើជង្គង់បត់ផ្ដួលឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។
សយ សីខ្ទាតចេញពីការប្រកួតបានយ៉ាងលឿនបំផុតក្នុងខណៈដែលសូត្រ វាសនាប្រើពេលវេលាខ្លីសោះអាច
ដណ្ដើមបានកៅអីសម្រាប់ជុំទី២ ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃអ្នកប្រដាល់កម្ពុជាសឿន ឆ្នើមក្លិបទ័ពឆ័ត្រយោង៩១១ដែលមាន
ជំនឿចិត្តថានឹងយកឈ្នះអ្នកប្រដាល់ថៃហ្វា នីមីត(Fa Nimith)ឲ្យខាងតែបាននោះបែរជាត្រូវហ្វា នីមីតបង្ខំចិត្តចុះ
ចាញ់នៅទឹកទី១បន្ទាប់ពីអាជ្ញាកណ្ដាលរាប់៨ហើយនោះ ។
ការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ខ្សែក្រវាតវិញនោះលី លន់ក្លិបប្រកួតគុនខ្មែរ
ត្រូវអ្នកប្រដាល់រ៉ា រយ៉ាក្លិបអេភូថងកីឡាទាត់ឲ្យខូចជើងស្ដាំនិងចុះចាញ់នៅទឹកទី៣ ។

អត្ថបទដែលជាប់ទាក់ទង