ការប្រកួតកីឡាសិស្សបឋមសិក្សាធ្វើឡើង គោលបំណងបំផុសសកម្មភាពអប់រំកាយ និងកីឡា
ភ្នំពេញ៖ការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកជាតិឆ្នាំ២០១៩បានចាប់ផ្ដើមហើយៗពិធីសម្ភោធន៍បើក
ការប្រកួតបានធ្វើឡើងនៅល្ងាចថ្ងៃទី៣០មីនាក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោកសុខ សប្បាយណាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធ
បើកការប្រកួតនេះ។លោកបានមានប្រសាសន៍ថាការប្រកួតកីឡាបឋមសិក្សានេះមានគោលបំណងបំផុសសកម្មភាព
អប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ត ព្រមទំាងជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាមវិន័យ មានស្មារតីធ្វើការងារជាក្រុម មានគំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួតទទួលបានលទ្ធផលការសិក្សាល្អនិងជីវភាពរស់នៅសុខដុមរមនា ។
លោកអនុរដ្ឋលេខាធិការបានបន្តថាការប្រកួតនេះនឹងជួយលើកទឹកចិត្តដល់អ្នកលេងកីឡានិងអ្នកដែលមាន
ឧបនិស្ស័យខាងកីឡា ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិនិងអន្តរជាតិនានា ជាពិសេស ដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងបង្កលក្ខណៈឲ្យសិស្សជួបជុំគ្នាស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។
ការប្រកួតនេះ មាន៤ប្រភេទកីឡារួមមាន បាល់ទាត់បុរស-នារី២៥ក្រុម បាល់ទះ ២៥ក្រុមបាល់បោះ ១៨ក្រុមនិងអត្តពលកម្មមាន២៤ក្រុមដែលមាន៦វិញ្ញាសា ។