ខ្សែក្រវាត់Wurkz បានមកលន បញ្ញា
ភ្នំពេញ:ការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់Wurkzនារសៀលថ្ងៃទី៣១មីនាអ្នកប្រដាល់កម្ពុជាលន បញ្ញាសមាគម
ប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់ថៃស៊ូភើ មែន(Supper Man)ដោយពិន្ទុដាច់ ។
កាលពីជួបគ្នាក្នុងវគ្គសន្សំពិន្ទុនោះបញ្ញាជាអ្នកបរាជ័យតែនៅក្នុងជំនួបផ្ដាច់ព្រ័ត្រ២ទឹកដំបូងស៊ូភើ មែនវ៉ៃបាន
យ៉ាងល្អនិងមានប្រៀបទៀតផង ។
ស៊ូភើ មែនត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី២បន្ទាប់ពីត្រូវមួយកែងរបស់របស់បញ្ញាដែលមួយកែងនេះមិនគួរ
នឹងត្រូវអាជ្ញាកណ្ដាលរាប់៨នោះឡើយ ។មានការរិះគន់ថាអាជ្ញាកណ្ដាលហាក់ដូចជាលម្អើងព្រោះក្នុងខណៈដែល
បញ្ញាត្រូវស៊ូភើ មែនវ៉ៃឲ្យជ្រុះកៅស៊ូការពារធ្មេញហើយស្មារតីរបស់បញ្ញាហាក់ដូចជាខុសប្រក្រតីនោះបែរជាអាជ្ញា
កណ្ដាលមិនរាប់ទៅវិញ ។ អ្នកទស្សនាបានចាត់ទុកថានេះជាចេតនាមិនល្អរបស់លោកម៉ាក់ សាមឿនដែលជាអាជ្ញា
កណ្ដាល ។ទោះជាពួកគេរិះគន់បែបនេះក៏ពួកគេបង្ហាញពិចេតនាល្អចង់ឲ្យបញ្ញាឈ្នះក្នុងការប្រកួតនេះ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញដោយចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យលន បញ្ញាឈ្នះគ្រប់ៗគ្នា
គឺបញ្ញាឈ្នះដោយឯកច្ឆន្ទ ។គេបានក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អម២០.០០០.០០០រៀល ឯ ស៊ូភើ មែន
បានជាជើងឯករងដែលមានពានអមដោយទឹកប្រាក់១២.០០០.០០០រៀល ។
អ្នកប្រដាល់ថៃលូមលេង(Loom Leng)ដែលធ្លាប់ត្រូវឃុន ឌីម៉ាវាយឲ្យសន្លប់នៅទឹកទី៤នោះការប្រកួតសង
សឹកលើកនេះឌីម៉ាហាក់ដូចជាបន្ធូរដៃឲ្យដោយយកឈ្នះត្រឹមពិន្ទុប៉ុណ្ណោះ ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះគេចំ
អកថាជាការរៀបចំការប្រកួតមួយដើម្បីឲ្យបានល្អមើលតែប៉ុណ្ណោះ ។