ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃ០១ មេសានេះ មន្ទីរសាធារណការខេត្តព្រះវិហារផ្ផ្អាកការធ្វើចរាចរណ៍លើស្ពានឆ្លងកាត់អូរតាយូជាបណ្ដោះអាសន្នរយៈពេលមួយថ្ងៃ ដើម្បីរុះរើសាងសង់ថ្មី

119

ខេត្តព្រះវិហារ ៖ ស្ពានដែកក្រាលឈើមួយកន្លែង ឆ្លងកាត់អូរតាយូ ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៩៥ ស្ថិត នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលបានកំពុងទទួលរងការទ្រុឌទ្រោមយ៉ាងខ្លាំង នោះ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូនខេត្តព្រះវិហារ​ សម្រេចរុះរើចេញ ដើម្បីសាងសង់ឡើងវិញហើយ។ទន្ទឹមនឹងនេះមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូនខេត្តព្រះវិហារ​ បបានចេញសេចក្តីជូនដំណឹងមួយ ដោយសុំអោយបងប្អូន​ ពុកម៉ែ​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​វិហារ​ និងអ្នកបេីកបរទាំងអស់​ ផ្អាកធ្វើចរាចរណ៍ឆ្លងស្ពាននេះមួយថ្ងៃជាបណ្ដោះអាសន្ន ។

  បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូនខេត្តព្រះវិហារ​ សូមជម្រាបជូនដំណឹងដល់​ បងប្អូន​ ពុកម៉ែ​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​វិហារ​ និងអ្នកបេីកបរទាំងអស់​ ដែលមានបំណងឆ្លងកាត់​ ផ្លូវជាតិ​លេខ​ ៩៥​ មេត្តា​ជ្រាប​ថា​ : នៅថ្ងៃទី០១-មេសា-២០១៩​ មន្ទីរសាធារណការ​ខេត្ត​ នឹងធ្វេីការរុះរេីស្ពានបេឡេត៍ នៅគម​ ០+២៥០​ ទីរួមស្រុក​ឆែប​ ដូច្នេះ​ មន្ទីរ​សាធារណការ​ខេត្ត​ សុំផ្អាកចរាចរណ៍ជា​បណ្ដោះអាសន្ន​រយ:ពេល​ ០១ថ្ងៃ​។  មន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្តព្រះវិហារ​ សង្ឃឹម​យ៉ាងមុតមាំថា​ បងប្អូន​ ពុកម៉ែ​ ប្រជាពលរដ្ឋ​ នឹងយោគយល់ដល់អង្គភាពយេីងខ្ញុំ។

 គួរបញ្ជាក់ថា ផ្លូវជាតិលេខ៩៥ប្រវែង ៨0គីឡូម៉ែត្រ
ចាប់ពី ទីរួមស្រុកឆែប ខេត្តព្រះវិហារ(ផ្លូវជាតិលេខ៩) ដល់ភូមិភ្នំដែក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ(ផ្លូវជាតិលេខ៦២)។ ផ្លូវនេះមានស្ពានដែកចំនួន 0៥កន្លែង ក្នុងនោះកំរាលឈើមានចំនួន 0២កន្លែង។ មានស្ពានបេតុងចំនួន 0១កន្លែង ក្រៅពីនោះមានលូប្រអប់ចំនួន១៤កន្លែង និងលូមូលមួយចំនួនផងដែរ។ ផ្លូវនេះបានក្រាលកៅស៊ូប្រវែង ៦០គីឡូម៉ែត្រ ក្រៅពីនេះបានក្រាលក្រួសក្រហម និងមានការថែទាំជាប្រចាំជារៀងរាល់ឆ្នាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនន ខេត្តព្រះវិហារ។
    ផ្លូវនេះមានសារៈសំខាន់ណាស់សំរាប់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ដែលឆ្លងកាត់ស្រុកបីមានស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង នៃខេត្តព្រះវិហារ៕
អត្ថបទដែលជាប់ទាក់ទង