ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ៉ាតេក្រសួងមហាផ្ទៃឈ្នះមេដាយ១២គ្រឿងនៃពានរង្វាន់ ព្រឹទ្ធាចារ្យ ស៊ីប៊ូយ៉ា

159

    ភ្នំពេញ៖ការប្រកួតកីឡាការ៉ាតេដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យស៊ីប៊ូយ៉ាឆ្នាំ២០១៩ដែលចាប់ផ្ដើមពីថ្ងៃទី៣០មកនោះបានបញ្ចប់ហើយ ។
    ការប្រកួតនេះធ្វើឡើងនៅសាកលវិទ្យាសល័យភ្នំពេញហើយក្លិបកីឡាការ៉ាតេរបស់ក្រសួងមហាផ្ទៃដណ្តើម
បានមេដាយចំនួន១២គ្រឿង។
    លោក ឡាច ច័ន្ទដារ៉ា ជាគ្រូបង្វឹកប្រចាំក្លិបកីឡាការ៉ាតេដូរបស់ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការប្រកួតលើកនេះក្រុមកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយ១២គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង។  សម្រាប់មេដាយមាសទាំង៥គ្រឿងរកបានដោយកីឡាការិនី ផុន គឹមស្រៀង វិញ្ញាសាប្រយុទ្ធទម្ងន់៥៥គីឡូក្រាម  កីឡាករ ជ្រុន វិរៈបុទ្រ វិញ្ញាសាប្រយុទ្ធទម្ងន់៦១គីឡូក្រាម ទេពស្ទីវ យុទ្ធថាណា វិញ្ញាសាប្រយុទ្ធទម្ងន់៦០គ.ក្រ មួយរូបទៀតកីឡាករឆេង ច័ន្ទដារ៉ារតនៈ វិញ្ញាសាប្រយុទ្ធទម្ងន់៦៧គ.ក្រសូមបញ្ជាក់ថា
កីឡាករឆេង ច័ន្ទដារ៉ារតនៈរូបនេះរកបានមេដាយសំរិទ្ធមួយគ្រឿងបន្ថែមទៀតលើវិញ្ញាសាមេគុន ។កីឡាករ កាក់ សីលាបញ្ញា វិញ្ញាសាប្រយុទ្ធទម្ងន់៧៥គ.ក្រ ដណ្តើមបានមេដាយមាស និងសំរិទ្ធលើវិញ្ញាសាមេគុន។
កីឡាករ ចាន់ សុផានិត វិញ្ញាសាប្រយុទ្ធទម្ងន់៦៧គ.ក្រ ដណ្តើមបានមេដាយសំរិទ្ធ និងកីឡាករ តក់ ពិចិត្រ វិញ្ញាសាប្រយុទ្ធទម្ងន់៧៥គ.ក្រ ដណ្តើមបានមេដាយសំរិទ្ធ។
កុមារី ស៊ីម ស្រីមាន វិញ្ញាសាមេគុនយុវជន សុវណ្ណ វណ្ណា ប្រយុទ្ធ កុមារា ទម្ងន់ ៦១ គីឡូក្រាម  និងទេព ខន្ធ័សុវណ្ណបុព្វតាដណ្តើមមេដាយសំរិទ្ធទាំង៣នាក់តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង