បណ្តេញជនជាតិវៀតណាម ០២នាក់ ទៅប្រទេសកំណើតវិញ
កណ្តាល៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តជាតិក្អមសំណ នាវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចត្រួតពិនិត្យចល័តផ្លូវគោក កម្លាំងចល័តបានត្រួតពិនិត្យឃើញ ជនជាតិវៀតណាមចំនួន ០២នាក់ ធ្វើដំណើរចូលប្រទេសកម្ពុជា ដោយខុសច្បាប់ (គ្មានលិខិតស្នាម)។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមទាំង ០២នាក់នេះ មាន១.ឈ្មោះ PHAM VAN GO ភេទប្រុស អាយុ៦៦ឆ្នាំ និង២.ឈ្មោះ NGUYEN VAN MINH ភេទប្រុស អាយុ៤៩ឆ្នាំ។
បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការបណ្តេញចេញជនជាតិវៀតណាមទាំង០២នាក់នេះ ទៅប្រទេសកំណើតវិញហើយ៕