សហព័ន្ធកីឡាចំបាប់ដៃកម្ពុជាទំនងជាមិន បានការទទួលស្គាល់ពីអូឡាំពិក និង អាជ្ញាធរកីឡាឡើយ
ភ្នំពេញ៖សហព័ន្ធកីឡាចំបាប់ដៃកម្ពុជា(Cambodian Armwrestling Federation)ដែលបង្កើតឡើងកាលពីថ្ងៃ
ទី២៥កុម្ភៈឆ្នាំ២០១៩នោះ ទំនងជាមិនបានការទទួល ស្គាល់ពីក្រសួងអប់រំយុវជន និង កីឡា និង គណៈកម្មាធិការជាតិ
អូឡាំពិកកម្ពុជានោះឡើយ ។
សហព័ន្ធនេះបង្កើតឡើងក្រោមការផ្ដួចផ្ដើមរបស់លោកមាស សារិនដែលលោកធ្លាប់ធ្វើជាអគ្គលេខាធិការ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំតែនៅ ក្នុងមហាសន្និបាតថ្ងៃទី៩កញ្ញា២០០៩លោកបាន
ខ្តាតចេញពីតំណែងនេះ ។ បន្ទាប់ពីបាត់បង់តួនាទីនេះមកលោកមាស សារិនបានបង្កើតសហព័ន្ធនានាមួយចំនួនតែមិន
បានទទួលជោគជ័យឡើយ ។
សហព័ន្ធដែលលោកបង្កើតក្រោយគេគឺសហព័ន្ធចំបាប់ដៃនេះឯង គឺបង្កើតក្រោយសហព័ន្ធកីឡាទាញព្រ័ត្រតែ
ប៉ុន្មានឆ្នាំប៉ុណ្ណោះ ។សហព័ន្ធចំបាប់ដៃនេះលោកមាស សារិនជាប្រធានសហព័ន្ធ និងមាន
អនុប្រធានចំនួន៣រូប លោកប្រាក់ សុជាតិជាអគ្គលេខាធិការដែល អមដោយអគ្គលេខាធិការរងចំនួន២រូប លោកគង់
សុភាពជាអគ្គហេរញ្ញិក និងមានអគ្គហេរញ្ញិក១រូប ។
នៅថ្ងៃប្រកាសបង្កើតសហព័ន្ធលោកមាស សារិនបាននិយាយរបៀបការពារខ្លួនថាសហព័ន្ធមួយនេះលោក
បានសុំការអនុញ្ញាតនៅក្រសួងមហាផ្ទៃ ។តាមពិតនេះជារឿងត្រឹមត្រូវតាម ច្បាប់តែក្នុងក្របខ័ណ្ឌជំនាញត្រូវមានការ
ទទួលស្គាល់ពីអាជ្ញាធរកីឡាគឺក្រសួងអប់រំយុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
និយាយក្នុងក្របខ័ណ្ឌមិនបញ្ចេញឈ្មោះនោះ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជន និង កីឡាមួយរូបបានបង្ហើបឲ្យ
ដឹងថាក្រសួងអប់រំទំនងជាមិន ទទួលស្គាល់សហព័ន្ធនេះឡើយ ព្រោះនៅក្នុងតំបន់អាស៊ានទើបតែមានប្រទេសចំនួន៣
តែប៉ុណ្ណោះដែលលេងកីឡានេះ ។ ចំពោះក្របខ័ណ្ឌទ្វីបអាស៊ីវិញ មានសមាជិក២២ប្រទេស និងក្របខ័ណ្ឌពិភពលោក
មានតែ៨១ប្រទេសប៉ុណ្ណោះដែលលេងកីឡានេះ ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថាកីឡាចំបាប់ដៃនេះមិនមែន
ជាប្រភេទកីឡាអូឡាំពិកទេរីឯការប្រកួតក៏មិនទាន់ មានលក្ខណៈទូលំទូលាយដែរ ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុ
ជាក៏ទំនងជាមិនអាចទទួលស្គាល់បាននោះទេ ។
សូមបញ្ជាក់ថាកីឡាប្រភេទនេះនៅប្រទេសគេគឺគេច្រើន លេងក្នុងពិធីផ្សេងៗក្រោមរូបភាពភ្នាល់ច្រើនជាង
ប្រកួតជាលក្ខណៈកីឡា ។សម្រាប់ស្រុកខ្មែរក៏គេលេងតាមរបៀប ភ្នាល់ដែរពិសេសក្នុងពិធីបុណ្យនានា ។