ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ហ៊ុន សុីណាត ជួយឧបត្ថម្ថថវិកា១ខែ ៤ពាន់ដុល្លារ រយៈពេល២០ឆ្នាំ ដល់មណ្ឌលកុមារកំព្រាមួយក្នុងខេត្តសៀមរាប

63

ភ្នំពេញ៖ លោកគ្រូ នួន អក ជាគ្រូបណ្ដុះបណ្ដាលផ្នត់គំនិត និងយុទ្ធសាស្រ្តផ្នែកលក់ដ៏ខ្លាំងមួយរូប ហើយលោកក៏ជាសហគ្រិនវ័យក្មេងដ៏ល្បីម្នាក់ដែរ។ បច្ចុប្បន្នគាត់ជាអ្នកជំនួញដីធ្លី ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Nourn Ork ជាស្ថាបនិកក្រុមហ៊ុន Success Academy និងជាម្ចាស់បុរីភូមិឋានបុរីទេសចរណ៍ ឋានសួគ៌ត្រាវកុដ្ឋនៅសៀមរាបផងដែរ។
ថ្មីៗនេះ លោកបានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនចំនួន៤ពាន់ដុល្លារ(4000$) ក្នុងមួយខែ ដោយជួយរយៈពេល 20 ឆ្នាំ ជួយដល់មណ្ឌល កុមារកំព្រាមួយដែលស្ថិនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ត សៀមរាបនេះបើតាមការឲ្យដឹងពីគណនេយ្យហ្វេសបុកលោកជំទាវ ហ៊ុន សុីណាត ត្រូវជាប្អូនស្រីបង្កើត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរ និងថ្លែងអំណរគុណ ជំនួស មណ្ឌលកុមារកំព្រាខាងលើយ៉ាងដូច្នេះថា៖
តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការស ប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់លោកក្មួយ នួន អក ដែលបានជួយថវិការដល់មណ្ឌល កុមារកំព្រានៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ត សៀមរាប ក្នុង1 ខែ 4000 $ ជួយរយៈពេល 20 ឆ្នាំ លោកស្រី ឆេង ហៀង និងស្វាមី ជួយក្នុង1 ខែ 500 $ សូមជូនពរដល់លោកក្មួយ នួន អក និងលោកស្រីឆេង ហៀង សូមរកទទួលទានមានបាន និងសុំឲ្យលោកក្មួយ និងលោកស្រី មានសុខភាពល្អ ជានិច្ចនិរន្តរ៍ ៕

អត្ថបទដែលជាប់ទាក់ទង