ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសេដ្ឋកិច្ច ស្នើដល់អ្នកសារព័ត៌មាន ផ្សព្វផ្សាយខ្លឹមសារអំពី បំណុលសាធារណៈជាក់ស្តែង របស់កម្ពុជាឲ្យពិតប្រាកដ

157

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ ស្មើដល់អ្នកស្រាវជ្រាវអ្នកវិភាគឯករាជ្យ ជាពិសេសសារព័ត៌មានទាំងឡាយក៏ដូចជាតួអង្គពាក់ព័ន្ធផ្សេងទៀត ព្យាយាមសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ បន្ថែមអំពីអត្ថន័យនិងខ្លឹមសារបច្ចេកទេសនៃទិន្នន័យ នៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាហើយយក ទៅប្រើប្រាស់ឬវិភាគប្រកបដោយវិជ្ជាជីវៈនិងមាន ក្រមសីលធម៌ខ្ពស់ជៀសវាងបកស្រាយខុស ពីខ្លឹមសារពិតដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំអំពីស្ថានភាព បំណុលសាធារណៈជាក់ស្ដែងរបស់កម្ពុជា។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី 2 ខែមេសាឆ្នាំ 2019 បានចេញសេចក្តី ប្រកាសព័ត៌មានមួយ ដោយបានលើកឡើងថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្កេតឃើញថាមានសារព័ត៌មាន ក្នុងស្រុកជាភាសាខ្មែរនិងជាភាសាបរទេសមួយចំនួន បានដកស្រង់តួលេខឬព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ 7 ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទើបធ្វើការផ្សព្វផ្សាយជាសាធារណៈហើយបានយកទៅធ្វើការបកស្រាយខុស នៃបច្ចេកទេសថា ១) កម្ពុជាមានបំណងបរទេសជាង 1 ម៉ឺនលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018។ ២) ការទូទាត់សេវាបម្រើសរុបរបស់កម្ពុជាមានប្រមាណ 8ភាគរយនៃបងមកក្រៅប្រទេស។ ៣) ការខ្ចីឥណទាន សរុបពីបារាំងមានចំនួន 1,6ប៊ីលាន ដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018។ ៤ ) ការខ្ចីឥណទានសរុបពីជប៉ុនមានចំនួន 1,3 លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018។

ក្នុងន័យដើម្បីកុំឲ្យសាធារណជនមានការភាន់ច្រឡំតាមការបកស្រាយខុស របស់សារព័ត៌មានខាងលើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមបំភ្លឺដូចខាងក្រោម៖ ១) កម្ពុជាមានបំណុលបរទេសជាង 1 ម៉ឺនលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបថាជាតួលេខមួយម៉ឺនដុល្លារ គឺជាតួលេខនៃការខ្ចីឥណទានសម្បទានដែលរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ជាមួយដៃគូអភិវឌ្ឍន៍គិតចាប់ពីឆ្នាំ 1993 រហូតមកដល់បំណាច់ឆ្នាំ 2018 ពោលគឺពុំមែន ជាតួលេខសន្និធិបំណុលបរទេសដែលកម្ពុជាជំពាក់ជាក់ស្តែង គិតត្រឹមបំណាច់ឆ្នាំ 2018 ទេ។ ជាបច្ចេកទេសបើចង់ដឹងអំពីទំហំបំណុលសាធារណៈក្រៅប្រទេសដែលកម្ពុជា ជំពាក់ជាក់ស្តែងគឺគេត្រូវមើលតួលេខសន្និធិបំណុលសាធារណៈក្រៅប្រទេស ដែលគិតត្រឹមបំណាច់ឆ្នាំ 2018 មានចំនួនប្រមាណ 7ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបថាបើគ្រាន់តែចុះកិច្ចព្រមព្រៀង ខ្ចីឥណទានពីក្រៅប្រទេសពុំទាន់មានន័យថា យើងជំពាក់បំណុលបរទេសនោះទេគឺលុះត្រាតែយើងបានដក សាច់ប្រាក់ពីដៃគូយកមកប្រើប្រាស់សុទ្ធទើបគិតថា ជាបំណុលសាធារណៈក្រៅប្រទេសហើយជាក់ស្តែងយើងក៏មាន ការបង្វែរសាច់ប្រាក់ដែលមិនបានប្រើប្រាស់មួយចំនួន និងសងប្រាក់ដើមជាបណ្ដើរមិនដើរទៅដៃគូវិញហើយផងដែរ។ ២) ការទូទាត់សេវាបំណុលសរុបរបស់កម្ពុជាមានប្រមាណ 8ភាគរយនៃបំណុលក្រៅប្រទេស៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបថា ប្រសិនបើយកតួលេខនៃការទូទាត់សេវាបំណុលសរុបពីឆ្នាំ 1993 រហូតមកដល់ដំណាច់ឆ្នាំ 2018 ឡើងមានចំនួនប្រមាណ 1,3 ប៊ីលានដុល្លារអាមេរិកធៀបទៅនិងសន្និធិបំណុលសាធារណៈក្រៅប្រទេស សរុបតើមានចំនួនប្រមាណ 7ប៊ីលានដុល្លារអាមេរិក គឺភាគរយជាក់ស្ដែងត្រូវស្មើនិង 19 ភាគរយគឺមិនមែន 8 ភាគរយនោះទេ។ ៣) ការខ្ចីឥណទានសរុបពីបារាំងមានចំនួន 1,6 ប៊ីលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018 ៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបថា តួលេខជាក់ស្តែងដែលកម្ពុជាបានខ្ចីឥណទានសម្បទានពីបារាំងគិតត្រឹមឆ្នាំ 2018 មានចំនួនសរុបប្រមាណ 34០ ដុល្លារអាមេរិក ពោលគឺប្រមាណ 1,6 ប៊ីលានដុល្លារអាមេរិកទេ។ ៤) ការខ្ចីឥណទានសរុបពីជប៉ុនមានចំនួន 1,3 លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ 2018៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបថាតួលេខជាក់ស្តែងដែលកម្ពុជា បានខ្ចីឥណទានសម្បទានពីជប៉ុនគិតត្រឹមឆ្នាំ 2018 មានចំនួនសរុបប្រមាណ 1,3 ប៊ីលានដុល្លារអាមេរិកពោលគឺពុំមែន 1,3 លានដុល្លារអាមេរិកទេ។

ជាបទដ្ឋានបច្ចេកទេសអន្តរជាតិដើម្បីវាស់ស្ទង់អំពីស្ថានភាពបំណុលសាធារណៈក្រៅប្រទេស របស់ប្រទេសមួយគេពុំមែនមើលទៅលើតួលេខសន្និធិបំណុលសាធារណៈក្រៅប្រទេស ឬតួលេខនៃការខ្ចីឥណទានសម្បទានសរុប ឬតួលេខសេវាបំណងស្រុកទេ ពោលគឺគេត្រូវពិនិត្យទៅលើអនុបាតបំណុលសាធារណៈក្រៅប្រទេសសំខាន់ៗ ចំនួន 4 ធៀបហ្នឹងទៅបាតគោល។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏សូមជម្រាប ជូនសាធារណៈជនឲ្យបានជ្រាបផងដែរថា រាជរដ្ឋាភិបាលបាននិងកំពុងគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយប្រយ័ត្ននិងតែងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍គ្រឹះគន្លឹះទាំង 4 រួមមាន ១) ត្រីខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកានិងសេដ្ឋកិច្ចអាចទ្រាំទ្របាន ២) ទៅខ្ចីឥណទានដែលមានកម្រិតសម្បទាននិងលក្ខខណ្ឌអនុគ្រោះខ្ពស់ ៣) ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចនិងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម និង៤) ត្រូវប្រើប្រាស់ឥណទានទាំងនោះប្រកបដោយតម្លាភាពគណនេយ្យភាពប្រសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់បំផុត។

ទន្ទឹមនឹងនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមបន្តលើកទឹកចិត្តដល់ស្ថាប័ន ស្រាវជ្រាវអ្នកវិភាគឯករាជ្យជាពិសេសសារព័ត៌មានទាំងឡាយ ក៏ដូចជាតួអង្គពាក់ព័ន្ធផ្សេងទៀត ព្យាយាមសិក្សាស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅបន្ថែមអំពីអត្ថន័យនិងខ្លឹមសារបច្ចេកទេស នៃទិន្នន័យនៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ហើយយកទៅប្រើប្រាស់ឬវិភាគប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់ជៀសវាងបកស្រាយខុស ពីខ្លឹមសារពិតដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំអំពីស្ថានភាពបំណុល សាធារណៈជាក់ស្ដែងរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង