ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងាររូបិយវត្ថុអន្តរជាតិ វាយតម្លៃ បឋមអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា

165

ភ្នំពេញ៖ ក្រុមការងាររូបិយវត្ថុអន្តរជាតិបានជម្រាបជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជាថា ទោះបីសេដ្ឋកិច្ចកម្ពុជានៅតែបន្តកំណើនរឹងមាំជាមធ្យមប្រមាណ 6,5 ភាគរយទៅ 7% ក្នុងមួយឆ្នាំសម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខឲ្យស្របទៅនឹងស្ថានភាពល្អប្រសើរនៃលទ្ធផលអនុវត្តន៍ផ្នែកសារពើពន្ធហានិភ័យសម្រាប់កម្ពុជាកាន់តែមានទំហំធំជាងមុនដែលរួមមានលទ្ធផលនៃការដក EBAដោយសហភាពអឺរ៉ុបសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនការចាក់ចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបជាដើម។

លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពីការវាយតម្លៃ បឋមអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលរៀបចំដោយក្រុមបេសកកម្មការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund Staff Visit Mission), នារសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

លោកឧបនាយករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិដែលបានអញ្ជើញមកសិក្សាវាយតម្លៃអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា។ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិបានជម្រាបជូនអង្គប្រជុំថាជាទូទៅផ្អែកលើលទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចជារួមនាចុងឆ្នាំ 2018 និងដើមឆ្នាំ 2019 នេះកំណើនសេដ្ឋកិច្ចសកលនឹងក្នុងតំបន់មាននិន្នាការថមថយ។ ចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្រុមការងាររូបិយវត្ថុអន្តរជាតិបានជម្រាបជូនថាទោះបីសេដ្ឋកិច្ចកម្ពុជានៅតែបន្តកំណើនរឹងមាំជាមធ្យមប្រមាណ 6,5 ភាគរយទៅ 7% ក្នុងមួយឆ្នាំសម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខឲ្យស្របទៅនឹងស្ថានភាពល្អប្រសើរនៃលទ្ធផលអនុវត្តន៍ផ្នែកសារពើពន្ធហានិភ័យសម្រាប់កម្ពុជាកាន់តែមានទំហំធំជាងមុនដែលរួមមានលទ្ធផលនៃការដក EBAដោយសហភាពអឺរ៉ុបសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនការចាក់ចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបជាដើម។

ជាមួយគ្នានេះដែរក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធដែលបានដាក់ចេញនូវវិធានការកន្លងមកដូចជាការបន្តកាត់បន្ថយថ្លៃអគ្គិសនីការកែសម្រួលនូវបៀវត្សអប្បបរមាការកាត់បន្ថយថ្ងៃឈប់សម្រាក ។ល។ ដោយឡែកក្រុមការងារក៏បានបង្ហាញនូវក្តីបារម្ភចំពោះការកើនឡើងនៃចំណាយមូលធនដែលប្រសិទ្ធភាពរបស់វាអាស្រ័យទាំងស្រុងទៅនឹងការធ្វើវិចារណកម្មចំណាយនិងសមត្ថភាពអនុវត្តគម្រោងព្រមទាំងការបន្តកើនឡើងនូវឥណទានឲ្យទៅពីក្រោយសំណង់និងអចលនទ្រព្យដែលអាចនាំទៅដល់ហានិភ័យជាប្រព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ។

អគ្គបណ្ឌិតសភាចារ្យបានជម្រាបជូនក្រុមការងារ ចំពោះភាពខុសគ្នានៃលទ្ធផលព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ 2020 របស់រាជរដ្ឋាភិបាលនិងលទ្ធផលព្យាកររបស់ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិដោយសារកម្ពុជាបានដាក់បញ្ចូលផលប៉ះពាល់អវិជ្ជមាននៃការដក EBAដោយសហភាពអឺរ៉ុបទៅក្នុងការព្យាករសេដ្ឋកិច្ចតែម្ដងដោយរួមទាំងមានរៀបចំជាកញ្ចប់អន្តរាគមន៍ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកូនមកអត្រា 6,5% វិញ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិចាត់ទុកការដក EBAត្រឹមជាហនិភ័យប៉ុណ្ណោះពោលគឺមិនបានដាក់បញ្ចូលផ្ទាល់ក្នុងលទ្ធផលព្យាករ។

អគ្គបណ្ឌិតសភាចារ្យ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តផ្តល់ជំនួយបច្ចេកទេសពីសំណាក់មូលនិធិរូបិយវត្ថុអន្តរជាតិក្នុងការកសាងសមត្ថភាពមន្រ្តីកម្ពុជាឲ្យកាន់តែមានជំនាញនិងចំណេះដឹងល្អប្រសើរជាងមុនជាពិសេសការផ្ដល់ជំនួយបច្ចេកទេសលើការចងក្រងស្ថិតិជារួមរបស់រាជរដ្ឋាភិបាលដែលមានសារៈសំខាន់សម្រាប់ការវិភាគវាយតំលៃនិងរៀបចំគោលនយោបាយឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន៕

អត្ថបទដែលជាប់ទាក់ទង