ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការរងស្រុកទ្រាំង បានស្លាប់ដោយសាររថយន្តបុកម៉ូតូ

90

តាកែវ : នៅថ្ងៃព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន កើតឡើងនៅចន្លោះគីឡូម៉ែត្រទី៨៦-៨៧ រវាងរថយន្តកាម៉ារីបាឡែន បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បុកនិង ម៉ូតូហុងដា សេ១២៥ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សៅ ស៊ីន ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរ នគរបាល (អធិការរងស្រុកទ្រាំង) ស្លាប់នៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្ត បានរត់គេចខ្លូនបាត់។

ក្រោយកើតហេតុវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវកម្លាំងជំនាញ យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង