ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនទំនើង ច្រើននាក់ ដែលមានជម្លោះហឹង្សា វាយតប់គ្នានៅសណ្ឋាគារណានហៃ នៅខេត្តព្រះសីហនុ

76

ក្រុងព្រះសីហនុ៖ ប៉ូលីសកងអន្តរាគមន៍ពិសេស និងប៉ូលីសជំនាញបូកនិងប៉ូលីសមូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនច្រើននាក់ដែលមានជម្លោះហឹង្សា វាយតប់គ្នានៅសណ្ឋាគារណានហៃ ភលអាផាតមិនក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ កាលពីម៉ោងជាង៥ល្ងាចថ្ងៃទី៣មេសា២០១៩នេះ ។

សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា មានជនជាតិចិនច្រើននាក់(មិនច្បាស់ចំនួន)បានឈ្លោះគ្នារួចឈានទៅដល់ការប្រើអំពើហឹង្សាដេញវាយតប់គ្នានៅក្នុងសណ្ឋាគារនេះ ហើយភ្លាមៗនគរបាលនិងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅបង្ក្រាប ដោយចាប់ឃាត់ខ្លួនជនជាតិចិនច្រើននាក់ពាក់ពន្ធ័នឹងជម្លោះហឹង្សានេះនាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ត និងដោះស្រាយតាមនិតិវិធីច្បាប់។

ទោះជាយ៉ាងនេះក្តី ភ្លាមៗនៅមិនទាន់មានរបាយការណ៍ជាក់លាក់ពីសមត្ថកិច្ចប្រាប់ពីដើមហេតុនៃជម្លោះហឹង្សាថាកើតឡើងបណ្តាលមកពីមូលហេតុអ្វី និងមានមនុស្សរងរបួសដែរឬយ៉ាងណានៅឡើយ ដោយសារតែការស្រាវជ្រាវកំពុងធ្វើបន្ត ហើយថាករណីនេះប៉ូលីសនឹងដោះស្រាយតាមផ្លូវច្បាប់ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត ក៍ដូចជាឯកឧត្តមយន្ត មីនប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដែលកំណត់វិធានការច្បាស់លាស់ថា ជនបរទេសដែលចូលមកធ្វើការឬស្នាក់នៅក្នុងខេត្តព្រះសីហនុត្រឹមត្រូវគោរពច្បាប់កម្ពុជា អជ្ញាធរលើកទឹកចិត្តនិងការពារ ប៉ុន្តែជនបរទេសរូបណាដែលល្មើសច្បាប់នឹងត្រូវផ្តន្ទាទោសមិនលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង