ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ស៊ីជិនពីង ជាបុរសខ្លាំងនៅអាស៊ី តែនៅអាស៊ាននិងអាស៊ី បុរសខ្លាំងគឺសម្តេចតេជោហ៊ុនសែន

401

កាលពីពេលថ្មីៗនេះ លោកស៊ីជិនពីង ប្រធានាធិបតីចិន ទើបតែត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាថ្មី ឲ្យបន្តកាន់តំណែងជាប្រធានាធិបតី ហើយថែមទាំងកែប្រែច្បាប់ ដើម្បីបើកផ្លូវឲ្យលោកស៊ីជិនពីង ដែលបានឡើងកាន់តំណែងកាលពីឆ្នាំ២០១២ អាចកាន់តំណែងជាប្រធានាធិបតីចិន អស់មួយជីវិតថែមទៀតផង។
លោកស៊ីជិនពីង ក្លាយជាប្រធានាធិបតីចិនទី៣ ដែលមានអំណាចខ្លាំងបំផុត បន្ទាប់ពីលោកម៉ៅសេទុង និងលោក តេង ស៊ីវភីង។
ក្នុងសតវត្សរ៍ទី២១នេះ លោកស៊ីជិនពីង ត្រូវបានគេចាត់ទុកថា ជាបុរសខ្លាំងនៅអាស៊ី ដោយសារតែលោក ដឹកនាំប្រទេសចិន ឲ្យក្លាយជាមហាអំណាចទាំងសេដ្ឋកិច្ច ទាំងយោធា និងមហាជនទាំងនយោបាយ។
ដោយឡែក នៅអាស៊ាន ដែលមានសមាជិក ១០ប្រទេសឯណេះវិញ ឬក្នុងតំបន់អាស៊ីដែរនោះបុរសខ្លាំងរបស់យើង គឺសម្តេចតេជោ ហ៊ុនសែន។ សម្តេចហ៊ុនសែន បានចូលរួមក្នុងចលនារំដោះប្រទេស ប្រជាជនកម្ពុជាពីចក្រព័ន្ធអាមេរិកនិង ចេញពីរបបវាលពិឃាតប៉ុលពត រហូតដល់ធ្លាក់ខ្លួនពិការភ្នែក ហើយព្រាត់ប្រាស់ប្រពន្ធកូន ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ក្នុងសម័យប៉ុលពត ដើម្បីទៅកែនទ័ពវៀតណាម និងអ្នកតស៊ូខ្មែរជាច្រើនទៀត វាយផ្តួលរំលំរបបប៉ុលពត រហូតដល់ទទួលបានជ័យជម្នះ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។
បន្ទាប់ពីរបបប៉ុលពត ខ្មែរក្រហម ដួលរលំ សម្តេចហ៊ុនសែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេស ពីបាតដៃទទេ។សម្តេចតេជោហ៊ុនសែនបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥។បើនិយាយពីបទពិសោធន៍ដឹកនាំប្រទេស និងនយោបាយការបរទេសវិញ គឺសម្តេចតេជោ ហ៊ុនសែន បទពិសោធន៍ពេញខ្លួន រាប់ចាប់តាំងពីសម្តេច ឡើងកាន់តំណែង ដឹកនាំប្រទេស តាំងពីឆ្នាំ១៩៨៥ មកទល់ឆ្នាំ២០១៨នេះ គឺ ៣៣ឆ្នាំ។គួររំលឹកថា៖ក្នុងនោះសម្តេចតេជោហ៊ុនសែនបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥មែនក៏ប៉ុន្តែសម្តេច ដៃម្ខាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ រីឯដៃម្ខាងទៀត ទប់ទល់នឹងក្រុមខ្មែរក្រហម ដែលរត់ទៅជាយដៃថៃ ហើយវាយបករដ្ឋាភិបាលជារៀងរាល់ថ្ងៃ។
រហូតដល់ឆ្នាំ១៩៨៧ សម្តេចតេជោហ៊ុនសែន បានទទួលនូវការចរចាពីសម្តេចព្រះនរោត្តមសីហនុ ដើម្បីស្វែងរកសន្តិភាព ឈានទៅបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ។ ការចរចា ដោយត្រូវជិះយន្តហោះឆ្លងទ្វីប រាប់ឆ្នាំ រហូតឈានដល់ចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ក៏ប៉ុន្តែទោះជាមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរវាងភាគីខ្មែរ និងខ្មែរ ហើយឈានដល់ការរៀបចំការបោះឆ្នោត រៀបចំដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ តែប្រទេសកម្ពុជា នៅមិនទាន់មានសន្តិភាពពេញលេញនៅឡើយ ដោយសារតែក្រុមខ្មែរក្រហម ប៉ុលពត បន្តនៅក្នុងព្រៃ ហើយបង្កអសន្តិសុខ នៅទឹកដីជាប់ព្រំដែនប្រទេសថៃ។
រហូតដល់ឆ្នាំ១៩៩៨ ទើបសម្តេចតេជោហ៊ុនសែនមាននយោបាយឈ្នះឈ្នះរបស់សម្តេចតេជោបាននាំពួកខ្មែរក្រហម ចុះចូលទាំងស្រុង ដោយធ្វើសមាហរណកម្ម មករួមរស់ជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
សម្តេចតេជោហ៊ុនសែន បាននាំសន្តិភាព នាំឲ្យខ្មែរឈប់ច្បាំងគ្នាដោយកាំភ្លើង តែមកច្បាំងដោយចុងប៊ិច តាមរយៈការបោះឆ្នោតជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង ដែលធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ តាមជំហ៊ានគីង្គក់ជាលំដាប់។
ចុងក្រោយនេះ ដើម្បីរក្សាសន្តិភាពឲ្យប្រជាជន និងប្រទេសកម្ពុជា បានសុខសាន្ត សម្តេចតេជោហ៊ុនសែន ក៏បានវាយបំបាក់ក្រុមក្បត់ជាតិ ដែលជាក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយមេដឹកនាំគណបក្សនេះ បានឃុបឃិតជាមួយបរទេស ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកលំដាប់បដិវត្តន៍ពណ៌តាមប្រទេសយូហ្គោលស្លាវី និងប្រទេសស៊ែប៊ី ក្រោមស្លាកប្រជាធិបតេយ្យក្លែងក្លាយជាដើម។
ក្រៅពីនេះ អតីតមេដឹកនាំគណបក្សប្រឆាំង លោកសមរង្ស៊ី ក៏ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចហ៊ុនសែន បកស្បែកមុខ ដោយសារតែលោកសមរង្ស៊ី លួចចុះហត្ថលេខាស្ងាត់ៗជាមួយមេដឹកនាំចលនាបរទេស ហើយសន្យាកាត់ទឹកដីខ្មែរ ៤ ខេត្ត នៅជាប់ប្រទេសវៀតណាម ឲ្យទៅបរទេស បើសិនជាខ្លួនឈ្នះ ឆ្នោត ដឹកនាំប្រទេសកម្ពុជា។
ក៏ប៉ុន្តែអំពើក្បត់ជាតិទាំងអស់នេះ ត្រូវបានសម្តេចតេជោហ៊ុនសែន វាយបំបាក់ ទាន់ពេលវេលា ដើម្បីកុំឲ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមជាថ្មី ដើម្បីកុំឲ្យប្រទេសបែកបាក់ ហើយបន្តដឹកនាំអភិវឌ្ឍន៍ប្រទេស និងបន្តរក្សាកំណើនសេដ្ឋកិច្ច។
នៅឆ្នាំ២០១៨នេះ សម្តេចតេជោហ៊ុនសែន មានវ័យ ៦៧ ឆ្នាំហើយ ប៉ុន្តែសម្តេច បានប្រកាសបន្តដឹកនាំប្រទេសកម្ពុជាយ៉ាងហោចណាស់ ១០ឆ្នាំទៀត។ ទន្ទឹមនឹងនេះ សម្តេចក៏បានរៀបចំអ្នកដឹកនាំវ័យក្មេង តាមរយៈការបញ្ចូលកូនៗរបស់សម្តេច ក៏ដូចជា កូនអ្នកធំៗ ក្នុងគណបក្សប្រជាជនកម្ពុជា ក៏ដូចជា ក្នុងជួររាជរដ្ឋាភិបាល និងរដ្ឋសភា នៅតាមខេត្តរាជធានី ស្រុក ខណ្ឌ ក្រុង ឃុំសង្កាត់ ជាដើម។
សម្តេចហ៊ុនសែន ត្រូវបានគេប្រសិទ្ធភាពយូរមកហើយ ថាជា “បុរសខ្លាំងរបស់កម្ពុជា” តែនៅពេលនេះ សម្តេចតេជោ ក៏ត្រូវបានគេហៅថាជា “បុរសខ្លាំង នៅអាស៊ាន”។ នៅអាស៊ាន ដែលគេសង្កេតឃើញចុងក្រោយនេះ មានប្រធានាធិបតីហ្វីលីពីន លោក ឌុយទែតេ ហាក់ដូចជា បុរសខ្លាំងម្នាក់ដែរ។ បុរសខ្លាំងអាស៊ានទាំងពីរនេះ ក៏ដោយសារតែពួកគាត់ មិនខ្លាចមហាអំណាច។
ជាការពិត ទោះបីជាលោកឌុយទែតេ មានអាយុបងសម្តេចហ៊ុនសែន ប៉ុន្មានឆ្នាំ ហើយធ្លាប់ធ្វើជាអភិបាលក្រុង ២១ឆ្នាំ មុននឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីហ្វីលីពីន កាលពីពាក់កណ្តាលឆ្នាំ២០១៦ និងខ្លាំងខាងបង្ក្រាបគ្រឿងញៀន ព្រមទាំងប្រឆាំងនឹងមហាអំណាច ពិសេសមេដឹកនាំអាមេរិកក៏ពិតមែន តែលោកឌុយទែតេ មិនអាចប្រៀបនឹងសម្តេចតេជោ ហ៊ុនសែន បានឡើយ។
បើនិយាយពីបទពិសោធន៍ដឹកនាំប្រទេស និងនយោបាយការបរទេសវិញ គឺសម្តេចតេជោ ហ៊ុនសែន បទពិសោធន៍ពេញខ្លួន រាប់ចាប់តាំងពីសម្តេច ឡើងកាន់តំណែង ដឹកនាំប្រទេស តាំងពីឆ្នាំ១៩៨៥ មកទល់ឆ្នាំ២០១៨នេះ គឺ ៣៣ឆ្នាំ។ សម្តេចអាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ក៏ជាប់ដោយសារតែការបោះឆ្នោត ដែលប្រជាជនកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតឲ្យសម្តេចបន្តដឹកនាំប្រទេសតទៅទៀត។
មកដល់ពេលនេះ សម្តេចមិនទាន់រកឃើញដៃគូប្រកួតប្រជែងឃើញនៅឡើយទេ ត្បិតអី លោកសមរង្ស៊ីនោះ ប្រជែងជាមួយសម្តេច តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៨ គឺ២០ឆ្នាំហើយ ចាញ់សម្តេចរហូត។
សរុបមក នៅអាស៊ី គេរកឃើញហើយ បុរសខ្លាំង គឺលោកប្រធានាធិបតីចិន ស៊ីជិនពីង។ រីឯនៅអាស៊ាន គឺសម្តេចតេជោ ហ៊ុន សែន។ នៅអឺរ៉ុបខាងកើត មានលោកពូទីន។ ចុះនៅអាមេរិកវិញ តើលោក ដូណាល់ ត្រាំ អាចក្លាយជាបុរសខ្លាំងដែរ ឬទេ ខណៈដែលគម្រោងចរចាជាមួយមេដឹកនាំកូរ៉េខាងជើង គឹមជុងអ៊ុន នឹងធ្វើឡើងនៅខែឧសភាខាងមុខនេះ? ដោយ៖ សុខស្រីពៅ

អត្ថបទដែលជាប់ទាក់ទង