ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះសម្ដេចតេជោហ៊ន សែនពិសារអាហារសាមគ្គីជាមួយកីឡាករ-កីឡាការិនី៤.០៩៦នាក់

109

ភ្នំពេញៈ ល្ងាចថ្ងៃទី ៤ ខែមេសា នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននឹងចូលរួមពិសារ អាហារសាមគ្គីលើកទី៣ នាមជ្ឈមណ្ឌលកោះពេជ្រជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនីជំនាញចំនួនជាង
៤០០០នាក់ ។
នេះជាកម្មវិធីប្រចាំឆ្នាំមួយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែលះបង់ពេលវេលាដើម្បីជួបជុំពិ
សារអាហារក្នុង លក្ខណៈគ្រួសារជាមួយគ្រួសារកីឡាកម្ពុជា ។នេះក៏ជាកម្មវិធីជួបជុំមួយមុនពិធីបុណ្យចូល
ឆ្នាំប្រពៃណីជាតិឈានចូលមកដល់ ។
លោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ «ខ្លឹមសារជំនួបរវាងអត្តពលិកមន្ត្រីកីឡា គ្រូបង្វឹក ថ្នាក់ដឹកនាំព្រមទាំងព្រឹទ្ធាចារ្យកីឡា គឺជាជំនួបប្រចាំឆ្នាំដោយនឹងមាន សារពីសម្តេចដើម្បីសំណេះសំណាលពីសុខទុក្ខ និងអនុសាសន៍ផែនការយុទ្ធសាស្ត្រផ្សេងៗ»។
សូមបញ្ជាក់ថាជាមួយ នឹងការពិសារអាហារសាមគ្គីសម្ដេច នឹងឧបត្ថម្ភនូវទឹកប្រាក់ម្នាក់ៗចំនួន ១០ ម៉ឺនរៀលផងដែរ។
ជាមួយគ្នានោះលោកថោង ខុនប្រមុខអូឡាំពិកកម្ពុជា នឹងបង្ហាញនូវរបាយការណ៍សកម្មភាពកីឡា
និងផែនការផែនការយុទ្ធសាស្ត្រឆ្ពោះ ទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង