ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ ជាប់អន្ទាក់ប៉ូលិស
កណ្ដាល៖ជនជាប់សង្ស័យករណីរកស៊ីជួញដូរគ្រឿងញៀន យ៉ាងសកម្មចំនួន៣នាក់ក្នុងចំណោម គូកនវា៥នាក់ត្រូវកម្លាំង សមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍សំរោងធំស្រុកកៀនស្វាយ ក្របួចជាប់ជាមួយគ្រឿងញៀន ៣៥កញ្ចប់នៅចំណុចភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីម៉ោង៩យប់នាថ្ងៃទី០៣ខែមេសាឆ្នាំ២០១៩នេះ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា ចំពោះជនសង្ស័យមាន០៥នាក់៖ (03ឃាត់ខ្លួន ០២គេចខ្លួន)
១-ឈ្មោះ អូន រិទ្ធី ភេទប្រុស អាយុ
៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត
មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
(ឃាត់ខ្លួន)។
២-ឈ្មោះ នៅ រតនះ ភេទប្រុស
អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកត្រែង ឃុំ
សំរោងធំ ស្រុកកៀនស្វាយ ខេត្តក
ណ្តាល(ឃាត់ខ្លួន)។
៣-ឈ្មោះ ហុីម ហុុងលាង ភេទប្រុស
អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្ទឹង២ ឃុំសំរោង
ធំ ស្រុកកៀនស្វាយខេត្តកណ្តាល
(ឃាត់ខ្លួន)។
រីគូកនវារត់គេចខ្លួនមានឈ្មោះ សំ វិសាល ភេទប្រុស
អាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិជ្រោយដង២ ឃុំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)។និងឈ្មោះ មិនស្គាល់អត្តសញាណ
(គេចខ្លួន)។
ចំពោះវត្ថុតាងចាប់យកបានមាន៖ម្សៅក្រាមពណ៏ស ថ្លាសង្សយា័ជាសារធាតុលាថ្នាំញៀនចំនួន ៣៥កញ្ចប់(ធំ០១កញ្ចប់មធ្យម០១កញ្ចប់តូច៣៣កញ្ចប់)។
ដែកកេះចំនួន០៤
ដបសម្រាប់ជក់០១
ស្បោងវេចខ្ចប់មួយចំនួន
កាបូបដាក់ថ្នាំញៀន០១ពណ៍ខ្មៅក្រឡាមូល។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបន្តទៀតថា
នៅថ្ងៃខែឆ្នាំខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការណ៍ជាមួយកម្លាំងប្រជាការពារបា
នចុះល្បាតក្នុងភូមិសាស្រ្តចំណុចភូមិ
ស្ទឹង២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលទៅដល់ចំណុចកើតហេតុបានប្រទះឃើញមុខ សញ្ញាគួអោយសង្ស័យចំនួន០៥នាក់បាន ឃាត់សួរនាំពេលនោះជនសង្សយ័០២នាក់រត់គេចខ្លួន រួចកម្លាំងប៉ុស្តិ៍ បានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យចំនួន០៣នាក់ រកឃើញថ្នាំញៀនចំនួន
៣៥កញ្ចប់ ។នៅក្នងនោះជារបស់ឈ្មោះ សំ វិសាល ភេទប្រុ
សអាយុប្រហែល២៨ឆ្នាំ ជនជាតិខ្មែរ
មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀន
ស្វាយ ខេត្តកណ្តាលដែលបាន បោះចោលក្រោយផ្ទះរបស់ឈ្មោះ ហុីម ហុងលាង ភេទប្រុសនៅក្នុងកញ្ចប់បារីម៉ាក555ចំនួន
៣២កញ្ចប់(ធំ ០១កញ្ចប់ មធ្យម០១
កញ្ចប់ តូច៣០កញ្ចប់ ហើយបានបន្តឆែកឆេរ
ឈ្មោះ ហុីម ហុងលាង ភេទប្រុសរកឃើញមាននៅក្នុង
កាបូបចំនួន០៣ កញ្ចប់តូចទៀតនិង
សម្ភារៈវេចខ្ចប់មួយចំនួនទៀត ហើយកំលាំបុស្តិ៍បាននាំខ្លួនជនសង្សយ័ រួមទាំវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសម្ថកិច្ចជនសង្សយ័ បានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន។
ក្រោយពីសួនាំរួចបានបញ្ជូន ជនសង្សយ័ទាំងបីនាក់រួមទាំងវត្ថុតាង ទៅកាន់អធិការរដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តតាមនិតិវិធី៕