ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ការ​ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងកុំដំឡើងថ្លៃឈ្នួលរថយន្តតាក់ស៊ី

109

ភ្នំពេញ៖ សេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ស្តីពីការបង្ការ​ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២​៥៦៣​ ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០១៩ ខាងមុខនេះ ។

គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសំដែង នូវការកោតសរសើរដោយក្តី មោទនៈច្រើនលើស លប់ដែលមានឆន្ទៈក្នុងការចូលរួមគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យ៉ាងផុលផុសក្នុងពេលធ្វើចរាចរណ៍រួមចំណែកក្នុងការកាត់បន្ថយ ការបាត់បង់ជីវិតរងរបួសនិងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងមក។ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែ ជាបញ្ហាប្រឈមចំពោះមុខនិងយូរអង្វែងដែលអាចកើតឡើងភ្លាមភ្លាម។ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែសរឺខ្ជីខ្ជា ជាមិនគោរពច្បាប់។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះយានយន្តធ្វើចរាចរនឹងមានកំណើនកើនឡើងខ្ពស់ ខុសប្រក្រតីដែលអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ឬការកកស្ទះចរាចរណ៍ ដូចក្នុងពិធីបុណ្យនានាកន្លងទៅដែរ។ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីនេះគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវដូចខាងក្រោម៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រូវត្រួតពិនិត្យកង់ចង្កូតហ្វ្រាំងភ្លើងបំភ្លឺជាដើម។ សូមកុំផ្ទុកអ្នកដំណើរឬទំនិញលើសកំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើកដំបូងនិងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច។ ក្នុងពេលធ្វើដំណើរតាមរថយន្ដ ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍និងប្រកាន់ស្តាំជានិច្ច។ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាតមិនត្រូវបត់ឬវាជែកក្នុងភាពប្រថុយប្រថានឬធ្វេសប្រហែស។ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់
ខាតនិងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្ដូរវេន។ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយ សីលធម៌យោគយល់អធ្យាស្រ័យ និងហាមការបាចទឹកលើអ្នកដំណើរតាមដងផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង