ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំនួនបីធ្វើសកម្មភាពបោសសម្អាតលាងបាញ់ទឹកនៅក្នុង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាពនិងបរិស្ថានរាជធានីភ្នំពេញ

95

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រងនិងដើម្បីចូលរួម អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាវិធានការដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការសំអាត បរិស្ថាននៅក្នុងរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ។

  ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ ២០១៩នេះ អាជ្ញាធរខណ្ឌចំនួនបីបានធ្វើការបោសសម្អាតលាងបាញ់ទឹកនៅក្នុង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងនោះមានខណ្ឌ​ទួលគោក ខណ្ឌ​ដូនពេញ និង​ខណ្ឌ​សែនសុខ ។

   បើតាមមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥រោច ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ២០១៩​នេះ អាជ្ញាធរចំនួន៣បានធ្វើសកម្មភាព​បោស​សំអាត បាញ់​លាងសំអាត កើបប្រមូល​សំរាម និង​សំអាត​តាម​ដង​ផ្លូវសំខាន់ៗ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក ខណ្ឌ​ដូនពេញ និង​ខណ្ឌ​សែនសុខ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញនិងដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង