ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី​រន្ធត់​មួយ​ ដាច់ដៃកម្មករ​ ៥នាក់ភ្លាមៗ រង​របួសធ្ងន់​ ៨នាក់ របួស​ស្រាល​ ៤នាក់ ដោ​យ​សារករណី​គ្រោះថ្នាក់​ចរាចរណ៍​ បង្កឡេីងរវាង​រថ​យន្ត​ដឹកក​ម្មករ​ ជាមួយរថយន្តធុនធំ

145

ខេត្តកំពង់ស្ពឺ​ ÷​ នាព្រឹកថៃ្ង​ទី៤ ខែមេសា​ ឆ្នាំ​២០​១៩​ វេលាម៉ោង​ ០៦.២៧​ នាទី​ នៅលើ​ផ្លូវ​ជាតិ​លេ​ខ​ ៤៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៣៣-១៣៤​ ស្ថិតក្នុង​ភូមិ​ខ្នុរ​អំពិល​ ឃុំវាលពង់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡេីងរវាង​រថយន្ដ​ ២គ្រឿង​ ម៉ាក​ HYUNDAI​ Mighty​ ព​ណ៌ខៀវ​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 3A,1411 បេីកបរ​ដោយឈ្មោះ​ សាម​ ចន្ធី​ ភេទ​ ប្រុស​ អាយុ​ ២៥ឆ្នាំ​ រស់​នៅភូមិច្រកខ្លុង​ ឃុំមនោរម្យ​ ស្រុក​ថ្ពង​
រថយន្ដដឹកកម្មករ​ចំណុះ​ ៤៩នាក់​ ស្រី​ ៤៤នាក់​ ។

តាមការបញ្ជាក់​ពីជំនាញ​ចរាចរណ៍​ថាមុនកេីតហេតុ​ រថយន្ដ​ដឹកកម្មករ​បានធ្វើ​ដំណើរ​មកដល់ចំណុ​ចកេីតហេតុបានប៉ះជាមួយ​រថយន្ដ​ ០១គ្រឿង​ ម៉ាក​ HINO ពណ៌សំបកឪឡឹកពាក់​ស្លាក​លេខ​ ស្វាយរៀង​ 3A,0530 បេីកបរ​ក្នុងទិសដៅញ្រ្ចាសគ្នា​ អ្នកបេីកបរ​បានចុះរត់គេច​ខ្លួន​បាត់(គ្មានអត្ដសញ្ញា​ណ​ កំពុង​ស្រាវជ្រាវ​)​ ក្នុង​ហេតុការណ៍​គ្រោះថ្នា​ក់​ខាងលេីបណ្ដាលអោយរងរបួសកម្មករ​ កម្ម​ការិ​នី​ ចំនួន​ ១២​ នាក់​ ដាច់ដៃ​ និងរបួសធ្ងន់​ចំនួន​ ០៨​ នាក់​។
សមត្ថកិច្ចនគរបាលចរាចរណ៍មិនទាន់បញ្ជាក់អំពី​បញ្ហាបច្ចេកទេសបាននៅឡេីយទេ​ ព្រោះ​កំពុង​តែធ្វើ​ការជួយសម្រួលចរាចរណ៍និងសង្រ្គោះជីវិត​មនុស្ស​សិន​ ប៉ុន្តែ​ការគ្រោះថ្នាក់បណ្ដាលឲ្យដាច់​ដៃ​ គឺមូលហេតុមកពីកម្មករ​ កម្មការិនី​ ជិះឡានដៃ​តោងចេញក្រៅទ្រុងរថយន្ដ​ សំណូមពរ​ដល់បង​ប្អូនកម្មករ​ កម្មការិនី​ ពេលធ្វេីដំណេីរមេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំ​ពោះ​ហេតុការណ៍​ដ៏រន្ធត់​មួយនេះ​ អ្នកបេីកបរ​ដឹកកម្មករ​ និងអ្នកបេីកបររថយន្ដដឹកទំ​និញផ្សេងៗទៀត​ សូមមេត្ដាកុំបេីកបរដោយខ្វះការប្រុង​ប្រយ័ត្ន​ ល្បឿន​តាមកំណត់ច្បាប់​ ពេល​វេលា​សូមគឹតគូរអំពីសុវត្ថិ​ភាពចរាចរណ៍ជាចំបង​ វាសនា​អ្នកជិះផ្ញេីលេីអ្នក​បេីកបរ​ទាំងអស់​។

បច្ចុប្បន្ន​កំលាំងនគរបាល​ និងក្រុម​គ្រូពេទ្យបានធ្វេីការជួយសង្រ្គោះនិងដឹកបញ្ជូនមកព្យាបាល​នៅ​មន្ទីរពេទ្យបង្អែកស្រុកឧដុង្គ​ មួយចំនួន​ព្យាបា​ល​នៅមណ្ឌលសុខភាពវាលពន់​ ចំណែក​ជនរងគ្រោះ​ខ្លាំងបានបញ្ជូនបន្ដទៅមន្ទីរពេទ្យនៅរាជ​ធា​នីភ្នំពេញ។
“​ ថៃ្ងនេះថៃ្ងស្អែក​កុំឲ្យ​មានគ្រោះថ្នាក់​ចរាចរណ៍​នៅមិនទាន់ទទួលបាន លទ្ធផល១០០ភាគរយដូច្នេះ​គម្បី​ គោរព​ច្បាបច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង