ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីលួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃ ដោយគ្មានការអនុញ្ញាត និងបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុក

83


ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) បានឲ្យដឹងតាមរយៈផេកហ្វេសប៊ុកថា នៅរសៀលថ្ងៃទី ៤ ខែឆ្នាំដែល នាយកដ្ឋាន បានបញ្ជូនសំណុំរឿង និង ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃ ដោយគ្មានការអនុញ្ញាត និងបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុក ទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដោយមានការឯកភាពពីលោករៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញ ពីដើមបណ្តឹង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី សុខផេង ពាក់ព័ន្ធនឹងករណី លួចកាន់កាប់គណនីហ្វេសប៊ុកអ្នកដទៃ ដោយគ្មានការអនុញ្ញាត និងបានបង្ហោះរូបភាពអាក្រាត បរិហាកេរ្តិ៍ម្ចាស់គណនីហ្វេសប៊ុក មកបំភ្លឺនៅនាយកដ្ឋាន។ នៅរសៀលថ្ងៃទី ៤ ខែឆ្នាំដែល នាយកដ្ឋាន បានបញ្ជូនសំណុំរឿង និង ជនសង្ស័យទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង