WhatsApp នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ ថាតើអ្នកណា អាចបញ្ចូលគេក្នុងការសន្ទនាជាក្រុមបាន
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សាយលើផេកហ្វេសប៊ុកថា WhatsApp នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ ថាតើអ្នកណា អាចបញ្ចូលគេក្នុងការសន្ទនាជាក្រុមបាន (Group Chats)
អ្នកប្រើប្រាស់ខ្លះមានភាពរីករាយ នូវពេលដែលគេត្រូវបានបញ្ចូលក្នុង Group Chat ណាមួយព្រោះគេគិតថា ខ្លួនគេអាចជាមនុស្សសំខាន់មួយក្នុងកិច្ចសន្ទនានោះ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ខ្លះទៀត គេមិនត្រឹមតែពុំចូលចិត្ត គេថែមទាំងមានអារម្មណ៍ធុញទ្រាន់ទៀតផង។ ឥឡូវនេះក្រុមហ៊ុន WhatsApp បានឲ្យអ្នកប្រើប្រាស់មានសិទ្ធិកំណត់ ថាតើអ្នកណា អាចបញ្ចូលគេក្នុង Group Chat បាន ដោយធ្វើការជ្រើសរើសលក្ខខណ្ឌ១ ក្នុងចំណោមលក្ខខណ្ឌ៣ “nobody គ្មានអ្នកណាម្នាក់” “my contacts អ្នកនៅក្នុងបញ្ចីទំនាក់ទំនង” ឬ “everyone មនុស្សរាល់គ្នា”។
កម្មវិធីនេះមានសារសំខាន់ណាស់ក្នុងការរាំងខ្ទប់ពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ប្រសិនបើអ្នកណាម្នាក់ព្យាយាម បញ្ចូលលោកអ្នកចូលទៅក្នុងក្រុមដែលផ្ទុយនឹងលក្ខខណ្ឌដែលបានកំណត់ គេនឹងតម្រូវឲ្យផ្ញើសារសុំការអនុញ្ញាតពីលោកអ្នកសិន ហើយលោកអ្នកមានឱកាស៧២ម៉ោងដើម្បីឆ្លើយតប។ លោកអ្នកអាចប្រើប្រាស់មុខងារកំណត់ថ្មីនេះដោយចូលទៅ Settings > Account > Privacy > Groups ប៉ុន្តែដោយសារក្រុមហ៊ុន WhatsApp តែងតែដាក់ឲ្យប្រើប្រាស់កម្មវិធីតាមតំបន់ ដូចនេះសម្រាប់ប្រទេសខ្មែរ យើងប្រហែលត្រូវចាំយូរបន្តិចហើយ៕