អគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០២ខ្នង ស្ថិតនៅភូមិចុងកៅស៊ូ
សៀមរាប៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានរាយការណ៍ពីព័ត៍មានបឋម នៅវេលាម៉ោង៤:៣០នាទីព្រឹក ថ្ងៃទី០៥ខែមេសាឆ្នាំ២០១៩នេះ មានករណី អគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០២ខ្នង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បន្ទាប់ពីទទួល សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ រថយន្ត ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាបនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម កំពុងចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់កុំអោយឆេះរាលដាលដល់លំនៅឋានផ្សេងទៀត ដែលនៅក្បែរទីតាំងកើតហេតុនេះ ។
ករណីអគ្គីភ័យឆេះផ្ទះ ស្ថិតនៅសហគមខាងកើត (លើដីចំណីផ្លូវ១៥m មាន២៤គ្រួសារ ផ្ទះ១៩ខ្នងដែលរស់នៅ) ក្រុមទី១៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បណ្តាលអោយរងការខូចខាត ផ្ទះចំនួន០២គ្រួសារ:(២ខ្នង) ១-ឈ្មោះ ឈា ដាវី ភេទស្រី អាយុ៥០ឆ្នាំ មានពីរខ្នងផ្ទះ ធ្វើអំពីថ្មប្រក់ស័ង្កសី ១គ្រួសារប្រវែង១០x ៨m ខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន។
ជនរងគ្រោះ ស៊ា ប៊ុនឡេង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរអ្នកគ្រប់គ្រង មានទីលំនៅបច្ចុប្បន្ននៅកន្លែងកើតហេតុ។
រថយន្តពន្លត់អគ្គិភ័យខេត្តចេញជួយអន្តរាគមន៍
ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន បាញ់ពន្លត់មិនអោយឆេះរីករាលដាល។
នគរបាលមូលដ្ឋាន បញ្ជាក់ថា មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង ដុយព្រីកង្ហារ)៕