ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជា នូវតែបន្ដគាំទ្រផ្ដល់ការលើកទឹកចិត្ត ដល់សមាគមពាណិជ្ជកម្មចិន កំពុងវិនិយោគនៅកម្ពុជា

149


ភ្នំពេញ៖ លោកស្រីកិត្ដិសង្ហហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ដមន្ត្រីនៃប្រទេសកម្ពុជា បានទទួលជួប សម្ដែងការគួសម ជាមួយលោកYuLingXiong ប្រធាននៃសមាគម ពាណិជ្ជកម្មចិននៅកម្ពុជា ដែលដឹកនាំដោយលោកណុប រ័ត្ននិមល មេបញ្ជាការ រងនៃអគ្គមេបញ្ជាការកងទ័ពកម្ពុជា ក្នុងគោលបំណង ដើម្បីសុំការយោគយល់ ទំនាក់ទនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា មកលើអ្នកវិនិយោគចិន ដែលកំពុងស្នាក់នៅរកស៊ីប្រកបមុខរបរលើមុខជំនួញផ្សេងៗ ប្រកប ដោយសុខដុមរមនា និងដោយភាពកក់ក្ដៅ ក្រោមដំបូលសន្ដិភាព ។ ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃ ព្រហស្បតិ៏ ៨រោច បឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៥ កកដ្កា ឆ្នាំ២០១៨ នៅវិមានសន្ដិភាព ។


ក្នុងឱកាសនេះលោកស្រីកិត្ដិសង្ហហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ប៉ុន្មានឆ្នាំថ្មីៗនេះដោយមានការរីចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងចិន និងកម្ពុជាប្រទេសទាំងពីរបានអនុវត្ត​កិច្ចសហប្រតិបត្តិការជាក់ស្តែង​ និងមិត្តភាពលើវិស័យជាច្រើនដែលព័ទ្ធជុំវិញ“ខ្សែក្រវ៉ាត់មួុយនិងផ្លូវមួយ” ហើយបានទទួលលទ្ធផលយ៉ាងច្រើន ។ នៅខែកញ្ញឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានយល់ព្រមបង្កើតសមាគមពាណិជ្ជកម្មចិននៅកម្ពុជា ដើម្បីធ្វើជាវេទិកាពាណិជ្ជកម្ម អន្តរជាតិដែលប្រមូលផ្តុំការវិនិយោគ ឆ្លងកាត់ព្រំដែនសមាហរណកម្មធនធាន កិច្ចសហប្រតិបតិ្តកម្ មពាណិជ្ជកម្មការផ្លាស់ប្តូរព័ត៌មាននិងបង្កើនបណ្តាញ ទំនាក់ទំនង់ប្រកបដោយប្រសិទ្ធភាពនិងខ្ពង់ខ្ពស់ សមាគមពាណិជ្ជកម្មចិន នៅកម្ពុជាបានចាប់យកឱកាស របស់យុគ្គសម័យ និងស្វែងរកដ៏សីជម្រៅ នូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា ជុំរិញប្រទេសទាំងពីរ ដោយមានអត្ថប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះជាបន្តបន្ទាប់ ។
លោកYuLingxiong បានថ្លែងថា៖ នៅក្រោមការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ សមាគមន៍ពាណិជ្ជកម្មចិន នៅកម្ពុជានឹងធ្វើដូចពីមុនទាំងអស់ ដើម្បីកសាង ទំនាក់ទំនងជា “ស្ពាន” ដែលប្រកបដោយប្រសិទ្ធភាព រវាងរដ្ឋាភិបាលនិងបន្តដើរតួនាទី របស់សមាគម ទន្ទឹមនឹងនេះសមាគមនឹងបន្តពង្រឹង ការជំរុញការច្នៃប្រឌិតនិងជំរុញការផ្លាស់ប្តូរលទ្ធផល ។ នៅខាងក្រោយសមាគមនឹងបន្ត បម្រើដល់ការអភិវឌ្ឍរួមរបស់ប្រទេសចិន និងកម្ពុជានិងរួមចំណែកថ្មី ដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង