គម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អានុភាព ៨០មេហ្កាវ៉ាត និងគម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ២ កន្លែងនៅពោធិ៍សាត់ ៦០MW និងនៅកំពង់ឆ្នាំង ០១កន្លែង ៦០MW
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងតែចាប់ផ្តើមបន្តពិភាក្សាលើរបៀបវារៈស្តីពី “ សំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិ៊៘សនីស្ទឹងពោធិ៍សាត់១ និងគម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ០២ កន្លែងនៅពោសាត់ ០១ កន្លែង ៦០MW និងនៅកំពង់ឆ្នាំង ០១ កន្លែង ៦០MW ដើម្បីផលិតអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជា”។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបរាប់ពីខ្លឹមសារសង្ខេបដូចក្រោម៖ វិស័យអគ្គិសនីថ្មី ចំនួន០២ គឺទី១ គម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អានុភាព ៨០មេហ្កាវ៉ាត នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី២ គម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ០២ កន្លែងនៅពោធិ៍សាត់ ០១កន្លែង ៦០MW និងនៅកំពង់ឆ្នាង ០១កន្លែង ៦០MW ដើម្បីផលិតអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជា ។
លោកផៃ ស៊ីផាន បានលើកឡើងពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ៖ ដំណើរការនៃការអភិវឌ្ឃគម្រោង គម្រោងនេះ គឺជាគម្រោងអាទិភាពមួយដែលរាជរដ្ឋាភិបាលបានបញ្ចូលក្នុងផែនការមេអភិវឌ្ឍនវិស័យអគ្គិសនីដែលត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ ។ ឆ្នាំ២០១០ ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុន KTC Cable Co.,Ltd ធ្វើការសិក្សាបុរេសមិទ្ធិលទ្ធភាព។ ឆ្នាំ២០១១ ក្រុមហ៊ុន KTC Cable Co.,Ltd ធ្វើការសិក្សាសមិទ្ធិលទ្ធភានព ។ ឆ្នាំ២០១៥ ក្រុមហ៊ុន KTC Cable Co.,Ltd បានសហការជាមួយក្រុមហ៊ុន ០៣ ទៀងត គឺ១-ក្រុមហ៊ុន Sinohydro Co.,Ltd មកពីប្រទេសចិន ២-ក្រុមហ៊ុ K-Water មកពីប្រសេទកូរ៉េ និង៣-ក្រុមហ៊ុន Truben មកពីប្រសេទកូរ៉េ ធ្វើការរួមគ្នា ផ្ទៀងផ្ទាត់ការសិក្សា រៀបចំសំណើបច្ចេកទេស និងហិរញ្ញាវត្ថុ ដើម្បីធ្វើការអភិវឌ្ឍគម្រោង ។ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុន KTC Cable Co.,Ltd និងដៃគូបានបញ្ចប់របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ។ ក្រសួងបានលើកសំណើជូនទៅរាជរដ្ឋាភិបាល សុំការអនុញ្ញាតឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងសាងសង់គម្រោងនេះ ។ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតជាគោលការណ៍ឲ្យក្រុមហ៊ុន KTC Cable Co.,Ltd និងដៃគូ ធ្វើការវិនិយោគ និងសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ តាមរូបភាព សាងសង់-ដំណើរការ-ផ្ទេរ(BOT) និងអនុញ្ញាតឲ្យបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីធ្វើការចរចាផ្ទាល់ជាមួយក្រុមហ៊ុន KTC Cable Co.,Ltd តាមរយៈសេចក្តីជូនដំណឹងលេខ ៣៧១ សជណ.ឧស ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ ។ ខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលយល់ព្រមឲ្យក្រុមហ៊ុន KTC Cable Co.,Ltd បានប្តូរឈ្មោះទៅជាក្រុមហ៊ុន SPHP(Cambodia)Co.,Ltd ដើម្បីសំរួលដល់ការអនុវត្តតាមនីតិវិធីនៃការវិនិយោគ តាមរយៈសេចក្តីជូនដំណឹងលេខ ៧៤១ សជណ.ឧស ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងវិនិយោគ
ខ្លឹមសារគោលដែលគណៈកម្មការអន្តរក្រសួង និងភាគីក្រុមហ៊ុ បានចរចា និងព្រមព្រៀងគ្នាសម្រាប់ការវិនិយោគគម្រោងនេះ មានដូចខាងក្រោម៖ រូបភាពវិនិយោគ សាងសង់-ដំណើរការ-ផេ្ទរ(BOT) ទុនវិនិយោគសរុប២៣១,១០លានដុល្លារអាមេរិក ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖ ទំនប់ទឹក បំពង់បង្ហូរទឹកផ្លូវថ្នល់ សា្ថនីយវារី អគ្គិសនី អានុភាព ៨០ MW ខែ្សបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ប្រវែង ៥គីឡូម៉ែត្រ ពីស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ទៅភ្ជាប់ជាមួយខែ្សបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុលដែលមានស្រាប់ពីអនុស្ថានីយអូរសោមទៅអនុស្ថានីយពោធិ៍សាត់ និងហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំដ៏ទៃទៀត ។រយៈពេលសម្បទាន ៣៩ឆ្នាំ ក្នុងនោះ ៤ឆ្នាំ សម្រាប់ការសាងសង់ និង៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។
លោកបានបន្តថា គម្រោងស្ថានីយវារីអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ ០២ កន្លែង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ១ កន្លែង និងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ ១ កន្លែង។ ដំណើរការនៃការអភិវឌ្ឍគម្រោង និងខ្លឹមសារនៃកិច្ចព្រមព្រៀងវិនិយោគ។ វិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែម ០២ កន្លែងទៀត គឺទីតាំងទី១ អានុភាព ៦០ MW នៅតាមបណ្តោយផ្លូវលេខ៥ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទីតាំងទី២ អានុភាព ៦០MW នៅតាមបណ្តោយផ្លូវលេខ៥៣ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាង ដោយអនុញ្ញាតឲ្យគណៈកម្មការអន្តរក្រសួងធ្វើការចរចាផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងលក្ខខណ្ឌដាក់ឲ្យដំណើរការបន្ទាន់នៅឆ្នាំ២០២១ ។ ផលប្រយោជន៍នៃការអភិវឌ្ឍគម្រោង
តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការវិនិយោគគម្រោងនេះមានផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ ទទួលបានអគ្គិសនីពីប្រភពថាមពលកកើតឡើងវិញ ដែលមានអានុភាពធំ កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់ ។ លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនិងទទួលបានចំណូលពន្ធសរុបជាមធ្យមប្រមាណ ៥៦៨ ៣៧៤ ដុល្លារអាមេរិកក្នុង១ឆ្នាំ នេះមិនទាន់គិតដល់ពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់ជូនរដ្ឋក្នុងការចែកចាយលក់បន្តឲ្យអ្នកប្រើបា្រស់ ៕