បុរសម្នាក់ ធ្វើល្បិចទៅរៀនបាញ់កាំភ្លើង បែរជាបាញ់សម្លាប់ខ្លួនឯង
ភ្នំពេញ៖ ជនជាតិចិនម្នាក់បាញ់សម្លាប់ខ្លួនឯង នៅក្នុងទីលានបាញ់កាំភ្លើងភ្នំពេញរបស់លោក សុខ ខេមរិន នៅក្បែរអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រមាណជាង១១ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។
បើតាមប្រភព ជនរងគ្រោះជាជនជាតិចិន ហើយករណីធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងនេះ បានកើតឡើងនៅក្នុងកន្លែងបាញ់ស៊ីប ។ សមត្ថកិច្ចមិនទាន់ប្រាប់ពីមូលហេតុករណីនេះទេ៕