នគរបាលខេត្តបាត់ដំបង ចាប់ជនសង្ស័យដែលលួចកាប់ព្រៃឈើនៅក្នុងការអភិរក្សរបស់សហគមន៍តំបន់កំពីងពួយ
បាត់ដំបង៖ ប្រជាពលរដ្ឋមួយចំនួនតូចបានលួបលួចធ្វេីសកម្មភាពកាប់ឈេីដោយខុសច្បាប់នៅក្នុងមូលដ្ឋានខ្លះនៃឃុំតាគ្រាម ស្រុក បាណន់ ខេត្តបាត់ដំបង ដែលព្រៃឈេីទាំងនោះស្ថិតក្រោមការអភិរក្សរបស់ហគមន៍ការពារព្រៃឈេីក្នុងតំបន់កំពីងពួយ។
កាលពីថ្ងៃទី 5 ខែមេសាឆ្នាំ 2019 ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺ ចំពោះករណីខាងលើនេះ។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដបង មានកិត្តិយសសូមធ្វេីការបំភ្លឺជូសាធារណ:ជនជាពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញពត៌មានសង្គមបានជ្រាបថា ក្នុងមួយរយ:ពេលចុងក្រោយនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានសម្តែងក្តីបារម្មចំពោះក្រុមប្រជាពលរដ្ឋមួយចំនួនតូចដែលលួបលួចធ្វេីសកម្មភាពកាប់ឈេីដោយខុសច្បាប់នៅក្នុងមូលដ្ឋានខ្លះនៃឃុំតាគ្រាម ស្រុក បាណន់ ខេត្តបាត់ដំបង ដែលព្រៃឈេីទាំងនោះស្ថិតក្រោមការអភិរក្សរបស់ហគមន៍ការពារព្រៃឈេីក្នុងតំបន់កំពីងពួយ ។
ផ្តេីមចេញពីសកម្មភាពខាងលេីនិងដោយស្ថិតក្រោមបញ្ជាដឹកនាំរបស់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់បានរួមសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានរួមជាមួយក្រុមការពារព្រៃសហគមន៍ធ្វេីការបង្រ្កាបករណីខាងលេីក្នុងមូលដ្ឋានឃុំតាគ្រាមបានចំនួន០៣លេីកចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្នដោយធ្វេីការឃាត់ខ្លួនអ្នកប្រព្រឹត្តិព្រមទាំងវត្ថុតាងនៃអំពេីល្មេីសច្បាប់ហេីយបញ្ជូនទៅសមត្ថកិច្ចរដ្ឋបាលព្រៃឈេីចាត់ការទៅតាមនីតិវិធីរួចហេីយ។
បេីទោះបីជាយ៉ាងនេះក៏ដោយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅតែបន្តជម្រុញដល់នគរបាលមូលដ្ឋានរួមសហការណ៍គ្នាជាមួយអាជ្ញាធរ មូលដ្ឋានផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋបានយល់អំពីគោលបំណងនិងសារសំខាន់នៃការអភិក្សព្រៃឈេីនៅទីនោះក៏ដូចជាតំបន់ដទៃទៀត ហេីយបំផុសឲ្យពួកគាត់ចូលរួមថែរក្សាការពារនិងហ៊ានរាយការណ៍បានទាន់ពេលវេលាមកមន្រ្តី នគរបាលមូលដ្ឋានដេីម្បីមានវិធានការបង្រ្កាបក្នុងពេលបានដឹងឫប្រទះឃេីញនូវអំពេីល្មេីសច្បាប់ណាមួយក្នុងមូលដ្ឋានរបស់ពួកគាត់ ទាក់ទងនឹងករណីនេះ ៕