ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ

227

ភ្នំពេញ៖ នៅវេលាម៉ោង១៨​ ថ្ងៃសៅរ៍​​ ទី៦​ ខែមេសា​ ឆ្នាំ២០១៩ នេះ​នៅចំណុចផ្ទះគ្មានលេខ​(គល់ស្ពានអាកាសស្ទឹងមានជ័យ​) ផ្លូវ២៧១​ ភូមិមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

យោងតាមលោក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានថ្លែងប្រាប់ថា​ កងកម្លាំងសមត្ថកិច្ចខណ្ឌ បានឲ្យបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋាន និងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានការបើកល្បែងស៊ីសងខុសច្បាប់ និងមានក្រុមក្មេងស្ទាវមកពពាក់ពពួនគ្នា រង់ចាំឱកាសធ្វើសកម្មភាព​ លួច​ ឆក់អ្នកដំណើរ​ ស្ទើររៀងរាល់យប់ ទើបនៅវេលាម៉ោងខាងលើ កម្លាំងនគរបាលខណ្ឌមានជ័យ​ ដឹកនាំដោយលោក​ គង់​ សុវង្ស អធិការរងខណ្ឌមានជ័យ​ បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង ទីតាំងបាញ់ត្រី​នោះត្រូវបានគេចាក់សោ ដោយដកហូតទូហ្គេមបាញ់ត្រី ចំនួន៣គ្រឿង (២គ្រឿងដំណើរការ​ និងមួយគ្រឿងទៀត​ មិនដំណើរការ) ។ ចំណែកម្ចាស់ទីតាំងបានគេចខ្លួនបាត់អស់ ហើយទីតាំងត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបិទចោល។

បច្ចុប្បន្នចំពោះសម្ភារដកហូតទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការខណ្ឌមានជ័យ​ ដើម្បីរង់ចាំវាយកម្ទេចនៅពេលក្រោយ ៕


អត្ថបទដែលជាប់ទាក់ទង