ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងទំនេីងដេញវាយតប់គ្នាសមត្ថកិច្ចអន្តរាគមន៍ឃាត់ បាន២នាក់យកមកសួរនាំ

69

ភ្នំពេញ : មានករណីក្មេងទំនេីងដេញវាយតប់គ្នានៅកណ្ដាលផ្លូវបង្ក ការភ្ញាក់ផ្អេីលប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗហេីយឃាត់បានយុវជន២នាក់ក្នុងនោះ មានអ្នករបួសម្នាក់រយះបាតជេីងខាងឆ្វេងហេតុការនេះកេីតឡេីង កាលវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០១៩នៅចំណុចខាងក្រោយវិទ្យាល័យល្សារដេីមថ្កូវ ខណ្ឌចំការមន ។

បុរសរងគ្រោះមានឈ្មោះ សុឹម សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខបានប្រាប់សមត្ថកិច្ចថា មុនកេីតហេតុគាត់ជិះម៉ូតូចំនួន៣គ្រឿងមានមិត្តភ័ត្រ្តចំនួន៧នាក់ ស្រី៣នាក់ជិះម៉ូតូដេីរលេងហេីយ ស្រាប់តែមានជនបង្កហិង្សាក្មងទំនេីង ចំនួនជាង១០នាក់ជាងមិនស្គាល់មុខនាំគ្នា ចុះមកវាយដោយដៃប្រដាប់ខ្សែក្រវ៉ាត់និង ដាវសាំម៉ូរ៉ៃតែសំណាងល្អមានបុរសម្នាក់ ជិះម៉ូតូធំមកចេញជួយទេីបមិន បានរងរបួសធ្ងន់ធ្ងរគ្រាន់តែត្រូវខ្សែវ៉ាត់ខ្នងតិចតួច ក្រោយមកក៏សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដង ហេីយបានអាះអាងថាខ្លួននិងបុរសដែលរងរបួសរយះបាតជេីង មិនបានពាក់ព័ព្ធករណីបង្កហិង្សានោះទេហេីយ ក៏មិនបានស្គាល់គ្នាដែរ ។
ជនរងគ្រោះមានឈ្មោះ កាំង ប៊ុនណាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យជិះម៉ូតូម៉ាកកាវ៉ាសាគី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ១FR-៨៣៧៧មុនកេីតហេតុចេញ ពីផ្ទះជិះម៉ូតូដេីរលេងស្រាប់តែមកដល់កន្លែងកេីតហេតុខាងលេី ឃេីញក្មេងទំនេីង២ក្រុមបំរុងវ៉ៃគ្នារួចខ្លួនក៏ បានជិះម៉ូតូចូលដេីម្បីឃាត់កុំអោយមាន អំពេីហិង្សាតែពេលឈប់ម៉ូតូមិនប្រយ័ត្នវ៉ៃជន់ទតល់ម៉ូតូមិន ប្រ យ័ត្នក៏មុតជេីងខាងឆ្វេងបណ្ដាលរយះប្រអប់ជេីង និងហូរឈាមខ្លាំងទេីបខ្លួនស្រែកផ្អេីលអោយគេជួយ ទេីបក្រុមក្មេងទំនេីងនាំគ្នារត់ផ្អេីលអស់ ហេីយក៏បានអាះអាងថារបួសជេីងនេះ មុតម៉ូតូខ្លួនទេមិនមែនរបួសដោយក្មេងទំនេីងវ៉ៃនោះទេ ។

សមត្ថកិច្ចបានអោយដឹងថាមុនកេីតកម្លាំងនគរបាលយេីងល្បាត ក្នុងមូលដ្ឋានដេីម្បីបង្ការបទល្មេីសលួច ឆក់តែមានប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អេីលមាន​ក្រុមក្មេងទំនេីង២ក្រុមវ៉ៃគ្នាហេីយ ក៏ប្រញ្ញាប់ចុះមកដល់កន្លែងកេីតហេតុ ក៏ឃេីញមានបុរសម្នាក់របួសរយះជេីងហូរឈាមខ្លាំង ហេីយមានក្មេងប្រុសស្រី០៦ទៅ៧នាក់ រួមទាំងមិត្តភ័ក្រ្តស្រីរួចក៏ឃាត់និងនាំមកស្នាក់ប៉ុស្តិ៍ ដេីម្បីសាកសួរនាំអោយច្បាស់លាស់ពេលមក ដល់ប៉ុស្តិ៍សួរនាំទេីបដឹងថាសុទ្ធតែអ្នករងគ្រោះ ហេីយក៏មិនបានប្ដឹងផ្ដល់ទេដោយបុរសរបួសជេីង មកជួយទេហេីយជេីងរបួសដោយសារមុតម៉ូតូក្រោយមក ក៏សមត្ថកិច្ចយេីងមិនបានឃាត់ភាគីខាងណាទេ និងប្រញ្ញាប់ដឹងជនរងគ្រោះទៅមន្ទីរពេទ្យរុស្សុីភ្លាម ចំណែកភាគីខាងយុវនិងក្មេងស្រីនោះអោយត្រលប់ទៅ វិញសមត្ថកិច្ចយេីងគ្រាន់តែអប់រំកុំអោតដេីរលេង យប់វាមិនល្អទេនោះសំណាងវាមិនរបួសក្រោយមកក៏រំសាយអស់ ។

អត្ថបទដែលជាប់ទាក់ទង