ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់សម្លាប់សង្សារកំពុងមានផ្ទៃពោះ ដោយឆក់ខ្សែភ្លើង និងចាក់ជាច្រើនកាំបិត រួចចងកសម្លាប់ខ្លួន ខណៈប្តីដើម ដែលជិតចេញពន្ធនាគារ

84

(ភ្នំពេញ)៖ បុរសម្នាក់បានធ្វើសកម្មភាពឆក់ខ្សែភ្លើង និងចាក់សម្លាប់នារីជាសង្សារ ជានារីខារ៉ាអូខេ បណ្តាលឲ្យស្លាប់ រួចចងកសម្លាប់ខ្លួនឯងតាមក្រោយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខC12 ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។

សពនារីរងគ្រោះឈ្មោះ ណាង មិ អាយុ២៣ឆ្នាំ មុខរបរជាមេផ្ទះ និងមានស្រុកកំណើតស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សពជនបង្កឈ្មោះ ទុយ រ៉ាន មានអាយុ៣៩ឆ្នាំ មុខរបរជាជាងទង និងមានស្រុកកំណើត ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត មធ្យោបាយធ្វើដំណើររថយន្តមួយគ្រឿង ម៉ាក Lexus RX350 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AJ-4378។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកូនស្រី (កូនប្ដីដើម) របស់នារីរងគ្រោះមានអាយុ៣ឆ្នាំ បានដើរចេញមកក្រៅបន្ទប់ ហើយបាននិយាយប្រាប់ស្រ្តីម្នាក់ថា ជួយម៉ាក់ខ្ញុំផង ម៉ាក់របស់ខ្ញុំ ប៉ាសម្លាប់ហើយ ប៉ុន្ដែពេលនោះស្រ្តី ខាងលើមិនបានចាប់អារម្មណ៍ឡើយ ហើយបែរជាសួរទៅកាន់ក្មេងស្រីថា កូនងងុយដេកនៅ ហើយក្មេងស្រីខាងលើនៅតែនិយាយដដែលៗ រហូតធ្វើឲ្យស្ត្រីខាងមានការសង្ស័យ ក៏បាននាំគ្នាដើរទៅបន្ទប់ជួលខាងលើស្រាប់តែឃើញបិទភ្លើង ភ្លាមៗនោះគាត់បាន គោះទ្វារបន្ទប់ តែបុរសជនបង្កខាងលើមិនព្រមបើកទ្វារនោះទេ ហើយធ្វើឲ្យអ្នកដែលរស់នៅក្បែរនោះ បាននាំគ្នាគោះបង្អួចស្រាប់តែឃើញជនបង្កកំពុងតែដេកឱបសពនារីរងគ្រោះ ដោយរុំព័ទ្ធជាមួយខ្សែភ្លើង និងមានស្នាមចាក់ជាច្រើន ហើយក៏មិនដឹងថាជនបង្ក សម្លាប់នារីរងគ្រោះតាំងពីពេលណានោះទេ។
នៅពេលប្រជាពលរដ្ឋឃើញជនបង្ក កំពុងតែដេកឱបសពនារីរងគ្រោះដោយរុំព័ទ្ធជាមួយនឹងខ្សែភ្លើង និងមានស្នាមចាក់ជាច្រើន បានធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង ក៏នាំគ្នាវាយទ្វារដើម្បីចូលទៅចាប់ជនបង្កតែជាអកុសល បុរសជាជនបង្កបានរត់ឡើង លើតុ ហើយធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯងតែម្ដង។

តាប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បន្ទាប់ពីប្តីដើមរបស់នាងជាប់ពន្ធធនាគាចនួន២ឆ្នាំខណះដែលប្តីនាងជាប់ពន្ធនាគារមកដោយសារនាងគ្មានប្រាក់ចិញ្ចមកូននិងផ្គត់ ផ្គង់គ្រួសារនាងបានចេញទៅធ្វើការបំរើការងារនៅក្នុងខារ៉ាអូខេយីហោ(ស្ពានមាស)ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ៥ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញហើយក៏បានស្គាល់បុរសជាឃាត់កបានរយៈពេល៦ខែ។

ប្រភពបានបន្តថា បន្ទាប់ពីស្គាល់គ្នាបុរសខាងលើបានឲ្យនាងឈប់ពីបំរើការងារនៅទីនោះដោយជួលបន្ទប់ជួលរួចរួមរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធមិនបានរៀបការឬសែនព្រេននោះទេ តាំងពីរស់នៅជាមួយគ្នាជាប្តីប្រពន្ធមកបុរសនោះ មិនសូវទៅរួមរស់ជាមួយប្រពន្ធដើមទេយូៗទៅម្តងដោយរស់នៅជាមួយនាងច្រើនជាងប្រពន្ធដើម ហើយតែងតែប្រច័ណ្ឌ នាងរករឿងឈ្លោះប្រកែកគ្នាជាញ៉ឹកញ៉ាប់ផងដែរ ព្រោះតែបុរសនោះស្រឡាញ់នាងរងគ្រោះខ្លាំណាស់។ ចំណែកបុរសជាប្តីដើមរបស់នាងគ្រោះ នៅសល់តែ៥ខែទៀតនិងត្រូវចេញពីពន្ធធនាគារ ហើយរួចបុរសជាឃាតករក៏បានដឹងរឿងរ៉ាវនឹងដែរ ហើយបានធ្លាប់ប្រាប់ស្ត្រីរងគ្រោះថាបើប្តីចេញពីពន្ធនាគារវិញរូបគេនិងចេញលុយឲ្យប្តីដើមឲ្យដាច់គ្នា ដើម្បីរូបគេយកនាងធ្វើប្តីប្រពន្ធព្រោះរូបគេស្រាឡាញ់នាងខ្លាំងណាស់អត់នាងមិនបានឡើយ។

ប្រភពបានបន្តទៀតថា នៅមុនកើតហេតុគេពួកគេទាំង២នាក់បានចូលក្នុងបន្ទប់ជួលរួចបិតទ្វារជិតតែមិនបានចាក់គន្លឹះទេហើយកូនស្រីអាយុ៣ឆ្នាំ បានរត់ទៅលេងផ្ទះអ្នកជិតខាង ខណៈពេលនោះគេឮសូសំឡេងអ្នកទាំង២នាក់ឈ្មោះប្រកែកគ្នាខ្លាំងៗមួយសន្ទុះក្រោយមកក៏ស្ងាត់ទៅវិញស្របពេលនោះកូនស្រីអាយុ៣ឆ្នាំបានត្រឡប់មកពីលេងផ្ទះអ្នកជិតខាងវិញក៏រុញទ្វាររបើកឃើញម្តាយស្នាមរបួសកជិតដាច់ហើយឃើញបុរសជាឃាតករដេកអោបសពម្តាយនាងក៏រត់ស្រែកប្រាប់អ្នកជីខាងឲ្យមកជួយភ្លាមៗនោះអ្នកជិតខាងមានការភ្ញាក់ផ្អើលបាននាំគ្នាមកមើល បន្ទាប់មកបុរសជាឃាតកបានងើបរត់មកចាក់គន្លិសទ្វារបន្ទប់ជួលទំនងបុរសនោះខ្លាចប្រជាពលរដ្ឋវាស្លាប់ក៏យកក្រម៉ាចងភ្ជាប់ទៅនិងមេដំបូលដែកបន្ទប់ជួលចងកសម្លាប់ខ្លួនឯងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តទៅខាងជំនាញកេាសល្យវិច្ច័យមកធ្វេីការត្រួតពិនិត្យទើបដឹងថា ជាករណីសម្លាប់ស្រីកំណាន់ហើយចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសពរួច រាល់ហើបានប្រគល់ឲ្យក្រុមគ្រួសាររាងឯខ្លួនយដឹកយកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង