ធ្លាប់សម្លាប់គេជាប់គុកជាង 7ឆ្នាំ ទើបនឹងចេញឥឡូវដេញកាប់ប្អូនថ្លៃ ឲ្យរងរបួសធ្ងន់
ខេត្តកណ្តាល ៖ ញៀននឹងគុក ធ្លាប់សម្លាប់គេជាប់គុកជាង 7ឆ្នាំ ទើបនឹងចេញឥឡូវដេញកាប់ប្អូនថ្លៃ ឲ្យរងរបួសធ្ងន់ទៀត។ ករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)ដ៏ឃោរឃៅនេះ កើតហេតុ នៅថ្ងៃអាទិត្យ ០៣កើត ខែចេត្រ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧.ខែមេសាឆ្នាំ២០១៩វេលាម៉ោង០៤.៣០នាទី នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះប៉ាង ទិត្យ ភេទ ប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ មានមុខរបរ អាជីវករ (កាប់ជ្រូក) ទីលំនៅភូមិដំរីឆ្លង ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។(មានស្នាមមុតចំស្មងជើងខាងស្តាំចំនួនមួយកន្លែង )។
ជនសង្ស័យ ឈ្មោះ ទី ធី ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាប់ជ្រូក មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ខេត្តកណ្តល ធ្លាប់ជាប់ពន្ធធនាគាររយៈពេល ៧ឆ្នាំ ៦ខែ ពីបទមនុស្សឃាតដោយចេតនា ជាប់នៅពន្ធធនាគារព្រៃស( ទើបនិងចេញ)។ វត្ថុតាងចាប់យក៖ កាំបិតប័ុងតោចំនួន ០១ ដងឈើមានប្រវែង ១២ សង់ទីម៉ែត្រ ផ្លែប្រវែង ១៩សង់ទីម៉ែត្រ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំកេីតហេតុខាងលើ ឈ្មោះប៉ាង ទិត្យ(ជនរងគ្រោះ)កំពង់តែកាត់សាច់ជ្រូកដាក់អោយម៉ូយយកទៅលក់បន្តនៅក្នុងផ្សារព្រែកតូច ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ស្រាប់តែមានឈ្មោះទី ធី ត្រូវជាបងថ្លៃរបស់ជនរងគ្រោះបានជិះម៉ូតូគុបមូលមកដល់កន្លែងលក់សាច់ជ្រូក ហើយបាននិយាយថាហ
ហ្អែងទិញការ៉េមអោយកូនអាញសុីធ្វើដូចជាបៀមក្ត អញ្ចឹងពេលនោះឈ្មោះទី ធី ចុះពីលើម៉ូតូស្ទុះទៅយកកាំបិតប៉័ងតោកាប់សាច់ជ្រូកដែលជនរងគ្រោះទុកនៅកន្លែងកាប់សាច់ជ្រូកយកមកដេញកាប់ទៅលើជនរងគ្រោះ ឃើញដូច្នេះជនរងគ្រោះបានរត់ ហើយក៏ដួលទៅលើដី ពេលនោះឈ្មោះទី ធី បានកាប់ចំនួន០១កំបិតប័ុងតោ (ចំស្មងជើងខាងស្ដាំ)របស់ជនរងគ្រោះបណ្តាលរបួសមុតចេញឈាម។ ភ្លាមនោះត្រូវបានបងប្អូនអ្នកលក់ដូរជួយឃាត់កុំឲ្យកាប់ហើយជនរងគ្រោះបានរត់ចូលទៅផ្ទះអ្នកលក់ដូរដើម្បីអោយគេជួយ។
ចំណែកជនសង្ស័យក៏បានឡើងជិះម៉ូតូចេញទៅបាត់ ឯជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយយកទៅមន្ទីពេទ្យដើម្បីព្យាបាលរបួស។
ពេលទទួលបានព័ត៍មានខាងលើភ្លាម កម្លាំងអន្តរាគម៍ស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ បានចុះទៅដល់កន្លែងកើតហេតុ រួចធ្ធើការឃាត់ខ្លួនជនសង្ស័យយកមកអធិកាដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕