ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចង់ឲ្យទីក្រុងភ្នំពេញស្អាត និងមានសោភ័ណភាព ស្រស់ស្អាត ចាប់ផ្ដើមពីយើងទាំងអស់គ្នា ក្នុងនោះ រួមទាំងកម្មករស៊ិនទ្រីផង

318

ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ “បើគ្មាន​បងប្អូនទាំងអស់ ជា​អ្នក​ប្រមូល​ និង​បោសសម្អាតសំរាមនោះទេ ទីក្រុងមួយនេះ ក៏ពុំមានសោភ័ណភាពស្រស់ស្អាត ដូចសព្វថ្ងៃនោះដែរ”។

នារសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ លោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ​បាន​អញ្ជើញ​ជា ​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង​អ្នក​បើក​បរ​របស់​ក្រុមហ៊ុន ស៊ិនទ្រី ចំនួន ១.៧១១នាក់​។

ក្នុងពិធីនោះលោកឃួង ស្រេង ស្រេង បាន​សម្ដែង​នូវអារម្មណ៍​នឹករលឹក អរគុណ​ដល់បងប្អូនកម្មករ កម្មការិនី និង​អ្នកបើក​បរ​ក្រុមហ៊ុន ស៊ិនទ្រី ដែល​បាន​ខិតខំ​បញ្ចេញកម្លាំង​កាយ កម្លាំងចិត្ត បោសសម្អាត និង​ប្រមូល​សំរាម ​ក្នុង​រាជធានីភ្នំពេញ ​របស់​យើង​ឱ្យស្រស់ស្អាត ដើម្បីបរិស្ថាន​ល្អ អនាម័យស្អាត។
លោកអភិបាល បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ត្រូវគិតគូរថែរក្សា សុខភាពឱ្យបានល្អ និងត្រូវ​ចូលរួម​បោះឆ្នោត ​ឱ្យបានគ្រប់​ៗគ្នា នៅ​ថ្ងៃ​ទី២៩ កក្កដា ២០១៨ ដើម្បី​ប្រើប្រាស់​សិទ្ធិ​ជា​ពលរដ្ឋល្អ៕

  

អត្ថបទដែលជាប់ទាក់ទង