ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក លឺ ឡាយ ស្រេង ដែលនិរទេសខ្លួន២ឆ្នាំនៅបរទេស បានត្រឡប់ មក កម្ពុជា វិញ ក្រោយ បើកភ្លើង ខៀវ ពី សម្តេច តេ ជោ

111


ភ្នំពេញ៖ លោក លឺ ឡាយស្រេង បាន ត្រឡប់ ចូល ស្រុក វិញ ហើយ នៅ ថ្ងៃទី ៧ ខែមេសា នេះ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពី បាន និរទេស ខ្លួន ឯងទៅ បរទេស អស់ ប្រមាណ ២ ឆ្នាំ ដោយសារតែ បាន ប្រើពាក្យ សំដី មិន សមរម្យ សំដៅប្រមាថ ទៅ ព្រះមហាក្សត្រ ក្នុងការ សន្ទនា មួយ តាម ទូរស័ព្ទជាមួយលោកស្រីម្នាក់ កាលពី អំឡុង ឆ្នាំ ២០១៧ ។

នៅ ពេល មក ដល់ ទឹកដី កំណើត វិញ លោក លឺ ឡាយ ស្រេង បាន មក ដល់ ទឹកដី កំណើត ជា លើក ដំបូងដោយជិះអង្គុយរទះរុញ បន្ទាប់ ពី និរទ្ទេស ខ្លួន ទៅ នៅ ប្រទេស ថៃ ក្រោយ មាន បណ្តឹង ពី មេធាវី សម្តេច តេ ជោ និង មេធាវី តំណាង គណបក្ស ហ្វ៊ុ ន ស៊ិ ន ប៉ិច ក្នុង ករណី ប្រមាថ ព្រះមហាក្សត្រ និង មាក់ងាយ គណបក្ស ហ្វ៊ុ ន ស៊ិ ន ប៉ិច បាន បង្ហាញ ភាព សប្បាយ រីករាយ ។

ក្រោយ ពេល មក ដល់ នៅ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ នា ព្រឹក ថ្ងៃ ទី ៧ មេ សា នេះ លោក លឺ ឡាយ ស្រេង បាន ថ្លែងប្រាប់ ដោយ ការ ត្រេកអ រថា មិន នឹក ស្មានថា បាន វិល ត្រឡប់ មក ស្រុក កំណើត វិញ ទេ គឺ ពិត ជា សប្បាយ ជា ខ្លាំង ដោយ បាន មក ចូលរួម បុណ្យចូលឆ្នាំ ខ្មែរ ជាមួយ ជនរួមជាតិ នៅ ទូ ទាំង ប្រទេស ។

លោក បញ្ជាក់ ថា « ខ្ញុំ សប្បាយចិត្ត ដែល បាន ចូល មក ស្រុក ខ្មែរ វិញ ដោយ បាន មក ទាន់ ចូល ឆ្នាំ ។ ចូល ឆ្នាំ ថ្មី នេះ ជូន ព្រះ ពរ ដល់ ហ្លូ ង ម៉ែ ព្រះករុណា ព្រមទាំង សាច់សាលោហិត ញាតិវង្ស ទាំងអស់ ឲ្យ ជួប តែ សេច ក្តីសុខ សេចក្តីចម្រើន ។ សូម ជូនពរ សម្តេច ដែល បាន ឲ្យ ចូល មក វិញ ។ ជូនពរ សម្តេច និង ក្រុម គ្រួសារ ឲ្យ បាន ជួប សេចក្តីសុខ និង សេចក្តី សប្បាយ » ។

លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានត្រឡប់មកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានភ្លើងខៀវពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានប្រកាសហៅ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយបញ្ជាក់ថា គ្មាននរណាចាប់នោះទេ បន្ទាប់ពីព្រឹទ្ធចារ្យរូបនេះស្នើសុំចូលប្រទេស។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក លឺ ឡាយស្រេង បានបង្ហោះវីដេអូ មួយពីទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយអះអាងថា លោក នឹក ស្រុក ហើយ ចង់ វិល មក វិញ ឆាប់ៗ នេះ ប្រសិន បើ សម្តេចតេជោ ហ៊ុន សែន អភ័យ ទោស ឲ្យ លោក ដែលបានចាកចេញពីប្រទេសកម្ពុជា រយៈពេលជាង១ឆ្នាំមកនេះ។

ភ្លាមៗបន្ទាប់ពីមានការប្រកាសនេះ លោក លឺ ឡាយស្រេង បានចេញវីដេអូមួយថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា នឹងមិនចាប់ខ្លួនរូបលោក ពេលត្រឡប់មកដល់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យសងជំងឺចិត្ត៥០០លានរៀល និងចំនួន៨លានរៀលចូលថវិការដ្ឋ ករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូម បញ្ជាក់ ថា លោក លឺ ឡាយ ស្រេង បាន ទៅ រស់នៅ បរទេស ក្រោយ ពី ជាប់ ពាក់ព័ន្ធ ប្រមាថ ព្រះ មហា ក្សត្រ កម្ពុជា ។ ហើយ កាលពី ខែតុលា ឆ្នាំ ២០១៧ លោក លឺ ឡាយ ស្រេង និង លោកស្រី គី លំអង អតីត មន្ត្រី ហ្វ៊ុ ន ស៊ិ ន ប៉ិច បាន បើក សន្ទនា គ្នា តាម ទូរស័ព្ទ ដោយ លើក ឡើង ថា ប្រសិនបើ ព្រះមហាក្សត្រ ទ្រង់ មិន អាច អន្តរាគមន៍ ដោះស្រាយ វិបត្តិ នយោបាយ នេះ បាន ទេ ទ្រង់ គួរ ដាក់រាជ្យ វិញ ទៅ ។ ក្នុង នោះ លោក លឺ ឡាយ ស្រេង ថ្លែង ថា « អត់ ទេ បើ មិន ហ៊ាន ទេ ឲ្យ ដាក់រាជ្យ ទៅ ឲ្យ យក គេ ទៅ ធ្វើ ម្តង វិញ មាន់គ្រាវ អុីចឹង នោះ» ។
ការ សន្ទនា ជាង ៤ នាទី នោះ លោក លឺ ឡាយ ស្រេង ក៏ បាន រិះគន់ សម្ដេចក្រុមព្រះ ព្រះប្រធាន គណបក្ស ហ្វ៊ុ ន ស៊ិ ន ប៉ិច ថា ជា អ្នកនយោបាយ ដែល អង្គុយ ចាំ ទទួលយក តែ ផល ដោយ មិន ចេះ អៀនខ្មាស់ និង ធ្វើ ឲ្យ បាត់ ព្រះ កិត្តិនាម ព្រះរាជ វង្សានុវង្ស ។

ប៉ុន្តែ ក្រោយ ពី បែកធ្លាយ សារ សន្ទនា នេះ ក៏ មានការ ដាក់ ពាក្យបណ្តឹង ពី ខាង ក្រុម មេធាវី សម្តេច តេ ជោ និង គណបក្ស ហ្វ៊ុ ន ស៊ិ ន ប៉ិច ។ ក្រោយមក ទាំង លោក ព្រឹទ្ធាចារ្យ និង លោក ស្រី គី លំអង ក៏ បាន សុំ ទោស ជា សាធារណៈ បើ ទោះជា មានការ សុំ ទោស បែប នេះ ក្តី ម្ចាស់ បណ្ដឹង គឺ គណ បក្ស ហ្វ៊ុ ន ស៊ិ ន ប៉ិច ក៏ នៅ តែ មិន អើពើ ។

អត្ថបទដែលជាប់ទាក់ទង