ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក​បើកបរ​រថយន្ត​ធុន​ធំ​តាម​នៅ​ផ្លូវជាតិ​លេខ​៤​ ចំនួន​១​៣១នាក់​ មាន​៦នាក់ ត្រូវ​នគរ​បាល​ត្រួត​ពិនិត្យ​រក​ឃើញ​មាន​អ្នក​ផ្ទុក​សារធាតុ​ញៀន​

84

ខេត្តព្រះសីហនុ​ ៖ លោកឧត្តមសេនីយ៍​ត្រី​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ បាន​ឲ្យ​ដឹង​ថា៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩​ លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការនគរបាលខេត្ត​ បានចាត់​ឲ្យ​ កម្លាំង​នគរបាលប្រឆាំងគ្រឿងញៀន​ខេត្ត​ សហការជាមួយ​នគរបាល​ចរាចរណ៍ស្រុកព្រៃនប់​ ចុះធ្វើ​ការ​ត្រួត​ពិនិត្យ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ចំណុច​ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃនប់​ ដើម្បី​ពិនិត្យ​ទឹកនោម​ ធ្វើ​តេ​ស្ត​រកអ្នកផ្ទុកសារធាតុញៀន។
លោក​ស៊ុន​ សុផាត​ បាន​បញ្ជាក់​ថា​ ៖ ក្នុង​យុទ្ធនាការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ត្រួត​ពិនិត្យអ្នក​បើក​រថយន្ត​ធុន​ធំ​ ចំនួន១៣១ នាក់ ក្នុងនោះ​មាន​អ្នក​បើក​បរ​ ចំនួន​៦​នាក់​ មាន​ផ្ទុកសារធាតុញៀន។
អ្នកបើកបរ​ទាំង៦ នាក់ នោះ​ក្រោយពេល​បាន​ស្នើសុំ​គោលការណ៍ របស់​ថ្នាក់​លើ​ ក៏​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​អប់រំ​នៅ​នឹងកន្លែង​ និង​ធ្វើកិច្ចសន្យាអោយតំណាងក្រុមហ៊ុន​ មកធានា​ មិនអោយមានការប្រើប្រាស់បន្តទៀតទេ ។

អត្ថបទដែលជាប់ទាក់ទង