ម៉ូតូឌុបលោកបណ្ឌិត សុខ ទូត យកសុទ្ធតែ Suzuki Let មក ឌុបអ្នកដំណើរ តែគ្មានអ្នកជិះ ត្រូវគេចំអក
បន្ទាប់ពីលោកបណ្ឌិតសុខ ទូច ដែលជាប្រធានរាជបណ្ឌិត្យសភា កម្ពុជា បានក្លែងបន្លំខ្លួន និងបានចំណាយពេលមួយថ្ងៃ ដើម្បីធ្វើការរត់ម៉ូតូឌុប ក្នុងគោលបំណងចង់ដឹងអំពីជីវិត របស់អ្នករត់ម៉ូតូឌុប ក៏ដូចជាចង់ដឹងអំពីជីវភាពរបស់ ពួកគាត់ ក៏ត្រូវបានប្រិយមិត្តក្នុងបណ្តាញសង្គមធ្វើការរិះយ៉ាងចាស់ដៃ។
ដោយក្នុងនោះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា តាមរយផេកហ្វេសប៊ុកនៅថ្ងៃទី៨មេសា២០១៩ បានលើកឡើងថា ខ្ញុំធ្លាប់ជិះម៉ូតូឌុប គឺជិតកន្លះជីវិតហើយ ទើបតែឃើញ ម៉ូតូឌុបលោកបណ្ឌិតយកសុទ្ធតែ Suzuki Let មក ឌុបអ្នកដំណើរ ឬក៏ឲ្យសមងារជាបណ្ឌិតទៅណ៎…..? បើចង់ដើរតួរសម្តែងគួរលោកបណ្ឌិតទៅរៀនសម្តែង នៅសាលាវិចិត្រសិល្បៈឲ្យបាន ១ ទៅ ២ វគ្គសិនចាំ ចេញមកសម្តែង ទើបមើលទៅសមបន្តិច បើមិនចូល
សាលាសម្តែង ចេញមក គឺ ឆ្គងណាស់លោកបណ្ឌិត
អើយ ហឹម…បើលោកបណ្ឌិតចង់ដឹងពីជីវិតអ្នករត់ម៉ូតូ ឌុបសូមលោកបណ្ឌិតមកសួរខ្ញុំ ព្រោះខ្ញុំមានសមាជិក ជាអ្នករត់ម៉ូតូឌុបច្រើនណាស់។
ចំណែកលោកខាន់ ច័ន្ទសុផល ជាអ្នកសារព័ត៌មានផង និងទាហានផង បានសរសេរលើហ្វេសប៊ុកថា ប្រធានរាជបណ្ឌិតសភាកម្ពុជា ឯ.ឧ សុខ ទូច សាកចង់ដឹងចិត្តអ្នកផ្សារចាស់ ផ្សារថ្មីធ្វើជាអ្នករត់ម៉ូតូឌុបម៉ូយ , ឃើញថា ម៉ូតូឌុបឥឡូវ កម្ររសូវមានអ្នកជិះណាស់ ដោយគេ
និយមហៅតាមកម្មវិធីទូរសព្ទ័ ដែលមានម៉ូតូកង់៣ នាំចូលមកពីឥណ្ឌា ។ រីឯជីវភាពអ្នករត់ឌុប ជាម៉ូតូកង់២ គឺកំពុងប្រឈម និងជីវភាពប្រចាំថ្ងៃផងដែរ ចង់ឬមិនចង់ គឺពួកគាត់ត្រូវខ្ចីបុលគេ ដើម្បីទិញម៉ូតូកង់៣ឥណ្ឌា ហើយចុះឈ្មោះចូលជាសមាជិក ក្រុមហ៊ុនដឹកជញ្ជូនទើបអាចទទួលបានអតិថិជន ដោយមិនបាច់ឈរបក់ដៃហៅម៉ូយដូចមុន។
រីឯផេកឈ្មោះ ស៉ឹន ចែងចើន បានបញ្ចេញទស្សនថា
គ្មានអ្នកណារត់ម៉ូតូឌុប ដែលមានម៉ូតូល្អដូចលោកបណ្ឌិតអ៊ីចឹងទេ គ្មានអ្នកណាជិះគឺត្រូវហើយ ណាមួយខ្លាចខូចម៉ូតូលោកបណ្ឌិតផង មិនស្រួលត្រូវប្តឹងទៀត…!!! 😀
សូមបញ្ជាក់ថា លោកសុខ ទូច បានសរសេរថា មិនមែនដូរមុខរបរទេ តែចង់ដឹងពីសង្គមរត់ម៉ូតូឌុបម្តង ពេលគេហៅចូលទៅដល់នៅពេលតថ្លៃស្ដាប់សំលេងបានគេសើចហើយសំទោស ទោះបីហៅគេជិះក៏គេមិនព្រមដែរ តែបើទៅផឹកកាហ្វេយល់ព្រម។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លោក សុខ ទូច ដែលជាប្រធានរាជបណ្ឌិត្យសភា កម្ពុជា បានចំណាយពេលមួយថ្ងៃ ដើម្បីធ្វើការរត់ម៉ូតូឌុប ក្នុងគោលបំណងចង់ដឹងអំពីជីវិត របស់អ្នករត់ម៉ូតូឌុប ក៏ដូចជាចង់ដឹងអំពីជីវភាពរបស់ ពួកគាត់ផងដែរ។
ក្នុងសកម្មភាពរបស់ លោក សុខ ទូច បានអោយដឹងថាភាពច្រើនអ្នកប្រកបរបរនេះ អាចរកចំណូលបានចំន្លោះពី ៤ ទៅ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ ដោយឡែកការចំណាយពេល របស់លោក សុខ ទូច មួយថ្ងៃពេញ គឺមិនអាចស្វែងរកភ្ញៀវជិះបានទេ ដោយសារតែគ្រាន់តែគេឃើញមុខ គេស្គាល់យ៉ាងច្បាស់ថាជារូបលោកទៅហើយ៕