ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសបុគ្គលិកមិង ហួរបេីករថយន្តថយក្រោយមិន ប្រយ័ត្នបុកបង្កាន់ដៃមាត់លូចំនួន៦ម៉ែត្រ

372


ភ្នំពេញ : បុរសម្នាក់បេីករថយន្តស្តារិច ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ២W-០៨៤០សំរាប់ដឹងទំនិញ ពេលថយចេញពីចំណាតរថយន្តដេីម្បីបេីកថយ ក្រោយយកមកដាក់នៅចិញ្ចេីមផ្លូវអែបមាត់ តែមិនប្រយ័ត្នជាន់ហ្វ្រាំងមិនសុីថយបុក បង្កាន់ចំនួន៦ម៉ែត្រអមមាត់លូទឹកស្អុយ បណ្ដាលរថយន្តបង្កធ្លាក់ក្នុងប្រឡាយទឹក តែសំណាងល្អមិនមានអ្នកណារងរបួសហេតុការនេះកេីតឡេីង កាលវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៩នៅចំណុចក្លឹបហាត់ប្រាណហែលទឹក មិង ហួរ តាមបេតុងមាត់លូទឹកស្អុយ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

សមត្ថកិច្ចបានអោយដឹងថាបុរសអ្នកបេីកបរមានឈ្មោះ ប៊េន សំណាង ភេទ ប្រុស អាយុ ២៦ឆ្នាំ បុគ្គលិកក្លឹបនិងស្នាក់នៅក្លឹបហាត់ប្រាណ មិង ហួរដោយមុនកេីតហេតុបុរស បើកបររថយន្តបេីករថយន្តចេញពីចំណាត គោលបំណងយកមកដាក់នៅអែប នៅចិញ្ចេីមផ្លូវតែពេលថយក្រោយ តែបួងចង្កូតមិនទាន់ឬសង្ស័យគ្មាន ប័ណ្ណបេីកបរហេីយទេីបរថយន្តរអិល ថយក្រោយមួយទំហឹងបណ្ដាលរថយន្តបុក បង្កាន់ដៃដែកស្ពានមាត់លូហេីយរថយន្តធ្លាក់ ក្នុងប្រឡាយទឹកតែម្ដងតែគ្មានអ្នករបួសទេ គ្រាន់តែខូចខាតបង្កាន់ដៃចំនួន៦ម៉ែត្រ ជាសម្បត្តិរដ្ឋរួចសមត្ថកិច្ចប៉ុស្តិ៍បានទាក់ទង ទៅខាងសមត្ថកិច្ចផ្នែកជំនាញវាស់វែង ខណ្ឌអោយចុះមកកន្លែងកេីតហេតុ ។

សមត្ថកិច្ចផ្នែកចរាចរណ៍វាស់វែងខណ្ឌបានអោយដេងថា ករណីខាងលេីពិតជាមានរថយន្តបុក បង្កាន់ដៃស្ពានមែនហេីយរថយន្តបង្ក ក៏ធ្លាក់ចូលមាត់លូទឹកស្អុយតែករណីគ្រោះថ្នាក់ចរាចរណ៍ យថាហេតុគ្មានអ្នកណារបួសទេហេីយការខូចខាត មានតំណាងក្រុមហ៊ុនក្លឹប មិង ហួរ ហាត់ប្រាណនិងហែលទឹកបានចេញថ្លៃខូចខាត ទាំងអស់រួចក៏បានធ្វេីកំណត់ហេតុព្រមព្រៀង ហេីយក៏ប្រគល់រថយន្តអោយទៅថៅកែ ដេីម្បីហៅរថយន្តស្ទួចយករថយន្តបង្កចេញ ពីលូយកទៅយានដ្ឋានជួសជុល ។

អត្ថបទដែលជាប់ទាក់ទង