ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចូនជនសង្ស័យ ចំនួន០៦នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងខេត្តសៀមរាប

98

សៀមរាប៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួន ជនសង្ស័យ បានចំនួន០៦នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ហើយជនសង្ស័យ និងវត្ថុ ត្រូវបាន នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់ កាលពីថ្ងៃទី៩ខែមេសានេះ ។

អនុវត្តតាមការណែនាំ របស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដែលមាន លោក ទៀ សីហា ជាប្រធាន ស្តីអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋាន នឹង ដោយមាន ការក្រើនរំលឹក ពី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី ០៧ ខែ មេសាឆ្នាំ ២០១៩ វេលាម៉ោង២០និង៤០ នាទី រហូតដល់ថ្ងៃទី ០៨ ខែ មេសាឆ្នាំ ២០១៩ វេលាម៉ោង១១និង៥០ នាទី កំម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសរនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចសួនលក់ផ្កា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាបនិងនៅ លំនៅដ្ឋានភូមិវត្តស្វាយ សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។

យោងតាមការអោយដឹងពីលោកវរសេនីយ៍ត្រីចែម ចំណាន អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានអោយដឹងថា នៅក្នុងកិច្ចការបងហក្រាបនេះ កម្លាំងយើងបានសហការណ៍ឃាត់ខ្លួន ជនសង្ស័យ បានចំនួន០៦នាក់ ៖ ជនសង្ស័យទី១/ឈ្មោះ ម៉ែន រស្មី ភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( រក្សាទុក ជួញដូរ និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ។ ជនសង្ស័យទី២/ឈ្មោះ ហេង ហូហៅហឿន ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរបុគ្គលិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( រក្សាទុក ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ។ ជនសង្ស័យទី៣/ឈ្មោះ ហេង ចិន ភេទប្រុស ឆ្នាំកំណើត ១៩៩៧ មុខរបរបុគ្គលិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។ ជនសង្ស័យទី៤/ឈ្មោះ សឿង ទូចភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរបុគ្គលិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ។ ជនសង្ស័យទី៥/ឈ្មោះ យន់ សីម៉ាភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរបុគ្គលិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) និងជនសង្ស័យទី៦/ឈ្មោះ ជឿន ណូច ភេទប្រុស ឆ្នាំកំណើត ២០០៤ មុខរបរបុគ្គ លិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប ( ចាត់ ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។ វត្ថុតាងដកហូត ម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន០៤កញ្ចប់ស្មើនឹងទំងន់១៤,១ក្រាម (ទំងន់សុទ្ធ) ថ្នាំគ្រាប់ យ៉ាម៉ាចំនួន០១គ្រាប់ស្មើនឹងទម្ងន់០,១ក្រាម (ទម្ងន់សុទ្ធ) កញ្ឆាក្រៀមចំនួន០១កញ្ចប់ស្មើ នឹងទម្ងន់០,៣ក្រាម (ទម្ងន់សុទ្ធ) ឧបករណ៍ ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ដាវដែកចំនួន០២ដើម ទូរស័ព្ទដៃចំនួន ០៧គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុ ត្រូវបាន នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង