ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេង ស្រឿនមិនខ្លាច កង កាងវ៉ាន

147

ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី៨កក្កដាអ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែកប្រកួតជាមួយអ្នកប្រដាល់ថៃកង កាងវ៉ាន(Kong Kangwan)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

អ្នកប្រដាល់ថៃរូបនេះមិនជាខ្លាំងណាស់ណាទេ គេឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់គេមានរបៀបវ៉ៃល្អគ្រាន់បើ ។ទោះបីគេអន់ជើងក្រោមបន្តិចក៏ពិតមែន តែការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពណាស់ពិសេសកណ្ដាប់ដៃ និង ទាត់ ចំពោះកែងរបស់គេក៏មិនអាចមើលស្រាលបានដែរ ។កង កាងវ៉ានមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៩ដង ចាញ់១៨ដង និង ស្មើពិន្ទុ ១ ដង ។

ចំពោះសេង ស្រឿនពេលខ្លះគេវ៉ាបានល្អតែពេលខ្លះ គឺយ៉ាប់តែម្ដង ។ គេជាអ្នកប្រដាល់ដែលវ៉ៃរបៀបកម្រោលបន្តិច ។ពេលខ្លះគេបញ្ចេញតែមួយជើង ឬមួយដៃធ្វើឲ្យគូប្រកួតសន្លប់ក៏មានតែពេលខ្លះក៏សន្លប់ដោយសារគូប្រកួតវិញក៏មានដែរ ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នៈ៦៣ដង ចាញ់១២ ដង ។ជំនួបមួយនេះមិនដឹង ថានរណាឈ្នះនរណាចាញ់នោះទេ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះវៀត ប៊ុនឌឿនរបស់សមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយឆាយ មាស ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

តាមពិតអ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នា២-៣ដងមកហើយដោយប៊ុនឌឿនជាអ្នកឈ្នះគ្រាន់គេឈ្នះដោយតឹងតែប៉ុណ្ណោះ ។ ឆាយ មាសមិនមែនជាអ្នកខ្លាំងទេតែគេមានចិត្តធំ និង ភាពអំណត់ខ្ពស់ ឯ ប៊ុនឌឿនគេជាអ្នកខ្លាំងតែគេមិនសូវហាត់ទើបមួយរយៈនេះគេធ្លាក់ចុះខ្លាំងនោះ ។

ជួបគ្នាលើកនេះមិនទាន់ប្រាកដថាវៀត ប៊ុនឌឿនឈ្នះទៀតនោះទេព្រោះបើគេហាត់គេវ៉ៃល្អតែបើមិនហាត់នឹងវេទនាដោយសារឆាយមាសហើយ៕

អត្ថបទដែលជាប់ទាក់ទង