អាជ្ញាធរក្រុងភ្នំពេញចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូក្រោម ប្រធានបទភាពជាដៃគូ ប្រកបដោយការទទួលខុសត្រូវ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៩មេសានេះ បានរៀបចំវេទិកាពិគ្រោះ យោបល់ជាមួយសមាគម.អង្គការក្រៅរដ្ឋាភិបាលនិងសមាគមនានានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញក្រោមប្រធានបទ ភាពជាដៃគូ ប្រកបដោយការទទួលខុសត្រូវនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រដោយមានការចូលរួមពីតំណាងសហគមន៏,សមាគម,អង្គការមិនមែនរដ្ឋាភិបាលប្រមាណ១.១០០មូលដ្ឋានក្នុងរាជធានីភ្នំពេញបានចូលរួម។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា សមិទ្ធិផលដ៏ថ្លៃថ្លា និងភាពរីកចំរើននៃប្រទេសជាតិដូចពេលបច្ចុប្បន្ននេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ពន្ធ័ ក្នុងនោះក៏មានចំណែករបស់វិស័យឯកជន ដៃគូអភិវឌ្ឍន៏និងសមាគម.អង្គការមិនមែនរដ្ឋាភិបាលដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ សហគមក្រីក្រ តំបន់មិនរៀបរយ និងការបំពេញបន្ថែមនូវភាពខ្វះចន្លោះនៃការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋានដើម្បីជំរុញកំណើន សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៏រវាងទីក្រុង និងជនបទ។ លោកឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញតែងបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៏ដ៏ចាំបាច់ជាមួយអាជ្ញាធរ។
លោកអោយដឹងទៀតថា គិតត្រឹមដំណាច់ឆ្នាំ២០១៨កន្លងទៅ សមាគម.អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតំកល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួន៥.៥២៣អង្គភាព និងមានNGOដែលបានចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានចំនួន៤១៩អង្គភាព,អង្គការ សមាគមដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញមានចំនួន៧២៩អង្គ ភាពកំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូនស្របច្បាប់ជាធរមានដោយគ្មានការហាមឃាត់ ឬការរារាំងណាមួយឡើយ។
តំណាងអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័បានធ្វើការឆ្លើយតបទៅនឹងសំណួរ និងសំណូមពរជាច្រើនរបស់សមាគម.អង្គការសង្គមស៊ីវិលពាក់ពន្ធ៏ផ្លូវច្បាប់,ការផ្តល់កិច្ចសហការ.ការទំលាក់ចោលការរើសអើង ការលាបពណ៏ណាមួយ។អាជ្ញាធរតែងចង់បានឲ្យិមាន សុខសន្តិភាព ស្ថេរភាពនិងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋានតែប៉ុណ្ណោះហើយក៏មិនមានការរើសអើងចំពោះអង្គការ សមាគមណាមួយនោះឡើយ។
ក្នុងពេលបញ្ចប់កម្មវិធី លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកសំណើឲ្យមានសមាគម អង្គការសង្គមស៊ីវិលចូលរួមរាល់កិច្ចប្រជុំក្រុមប្រឹក្សាថ្នាក់ ខណ្ឌ និងថ្នាក់រាជធានីប្រចាំខែព្រមទាំងមានមតិយោបល់តាមរបៀបវារះដែលបានគ្រោងទុកលើកលែងតែផ្តល់សេចក្តីសំរេចនានាក្នុងគោលបំណងបង្កើនការ យោគយល់គ្នារវាងអាជ្ញាធរ និងអង្គការ សមាគមក្រៅរដ្ឋាភិបាលក្នុងការចូលរួម សកម្មភាពសង្គមដើម្បីការអភិវឌ្ឍន៏៕